គណនីប្រាក់បញ្ញើមានកាលកំណត់

គណនីប្រាក់បញ្ញើមានកាលកំណត់

លក្ខខណ្ឌ

  • សុពលភាពកម្មវិធីពិសេស៖ ១ ខែកុម្ភៈ ដល់ ៣០ ខែមេសា ឆ្នាំ២០២៣
  • កម្រិតអប្បបរមាសម្រាប់បើកគណនីប្រាក់បញ្ញើមានកាលកំណត់ចាប់ពី ៤០ លានរៀល ឬ ១០.០០០ ដុល្លារអាមេរិក
  • ការប្រាក់ផ្តល់ជូននៅថ្ងៃដល់កាលកំណត់នៃគណនីមានកាលកំណត់
  • រាល់គណនីប្រាក់បញ្ញើមានកាលកំណត់ដែលត្រូវបានបិទមុនកាលកំណត់ អតិថិជនមិនទទួលបានអត្រាការប្រាក់ដូចដែលបានផ្តល់ជូនក្នុងកំឡុងពេល ឡើយ ។
  • រាល់គណនីប្រាក់បញ្ញើមានកាលកំណត់ដែលបានដល់ការកំណត់ ហើយអតិថិជនមានបំណងចង់បន្តគណនីមានកាលកំណត់ទៀតនឹងមិនទទួលបានការផ្តល់អត្រាការប្រាក់នេះទៀតទេ លើកលែងតែមានការ អនុម័ត។
  • ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជារក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយមិនបាច់មានការជូនដំណឹងជាមុនឡើយ ។

អត្ថប្រយោជន៍

  • ផ្តល់ជូនវិញ្ញាបនប័ត្រប្រាក់បញ្ញើដោយឥតគិតថ្លៃ
  • ការប្រើប្រាស់ប្រព័ន្ធធនាគារចល័ត និងធនាគារអនឡាញដោយឥតគិតថ្លៃ

សិទ្ធិទទួលបាន

  • សម្រាប់ឯកត្តជន ឬម្ចាស់គណនីរួម ឬស្ថាប័ន/អង្គភាពផ្សេងៗ
  • ជម្រើសបើកគណនីជាប្រាក់ដុល្លារ ឬប្រាក់រៀល