ការណែនាំពីការប្រើម៉ាស៊ីន អេធីអឹម

របៀបដកប្រាក់ពីម៉ាស៊ី អេធីអឹម

១. សូមបញ្ចូលកាត

២. សូមបញ្ចូលលេខសម្ងាត់

៣. សូមជ្រើសរើស “ដកសាច់ប្រាក់”

៤. ជ្រើសរើសប្រភេទរូបិយប័ណ្ណ “រៀល ឬដុល្លារអាមេរិក”

៥. ជ្រើសរើសគណនី

៦. សូមបញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់ដក*

៧. កំពុងដំណើរការ…

៨. ទទួលយកប្រាក់

    ៩. ការដកប្រាក់ទទួលបានជោគជ័យ
    បើសិនចង់បានវិក្កយប័ត្រ ចុច (បាទ/ចាស)

    ១០. បើចង់ប្រតិបត្តិការផ្សេងទៀតចុច(បាទ/ចាស)
    បើមិនចង់ប្រតិបត្តិការបន្តទេចុច (ទេ)


១១. សូមដកកាតរបស់អ្នកចេញ

១២. ប្រតិបត្តិការត្រូវបានបញ្ចប់

*សម្គាល់៖

  • ប័ណ្ណ ATM មួយអាចធ្វើប្រតិបត្តិការបាន៧ដងក្នុងមួយថ្ងៃ
  • កម្រិតទឹកប្រាក់ដកបានសរុបក្នុង១ថ្ងៃ គឺស្មើនឹង ១.០០០ ដុល្លារអាមេរិក សមមាត្រ
  • ATM អាចបញ្ចេញក្រដាសប្រាក់ជាអតិបរមាចំនួន៤០ សន្លឹក ក្នុងមួយប្រតិបត្តិការ ។