ធនាគារផ្ទាល់ខ្លួន

ផលិតផលប័ណ្ណ

ប័ណ្ណវីសាកាស់កាត ​​​​FTB អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សេវាធនាគាររបស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតប័ណ្ណ អាជីវករអនឡាញ ដោយមិនចាំបាច់បើកគណនីធនាគារ។ ប័ណ្ណវីសាកាស់កាត ​​​​FTB អាចរកជាវបាននៅគ្រប់សាខាធនាគារ FTB ភ្នាក់ងារប្តូរប្រាក់វីង សាខាលីហួរប្តូរប្រាក់ និងតាមកន្លែងអាជីវករមួយចំនួន។ អតិថិជនអាចបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណកាស់កាតដោយប្រើកម្មវិធី FTB Mobile កម្មវិធីធនាគារតាមអុីនធឺណិត និង​តាមបណ្តាសាខា​ទាំងឡាយរបស់ធនាគារ។

អត្ថប្រយោជន៍

  • បែបបទងាយៗ
  • ប្រើជាអំណោយដ៏ពិសេស
  • មិនត្រូវការប្រាក់តម្កល់
  • មិនមានកម្រៃសេវាប្រចាំឆ្នាំ
  • មិនគិតការប្រាក់
  • មានទំនុកចិត្តខ្ពស់ជាមួយបច្ចេកទេសវិជ្ជាវៃឆ្លាតបន្ទះ Contact and Contactless Chip
  • ទទួលស្គាល់ និងទូទាត់ថ្លៃទំនិញ និងដកសាច់បានជាសាកល
  • ដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម FTB និងបញ្ជរបេឡា FTB (រួមទាំងធនាគារផ្សេងទៀត)
  • អាចផ្ទេរប្រាក់ទៅកាន់ប័ណ្ណវីសាកាស់កាតផ្សេងទៀត គណនីធនាគារ FTB ឬប័ណ្ណវីសារបស់ធនាគារដទៃក៏បាន
  • ការទូទាត់មានសុវត្ថិភាពជាមួយប្រព័ន្ធការពារសន្តិសុខព័ត៌មាន 3DS​ (3D Secure)
  • មិនចាំបាច់យកសាច់ប្រាក់ច្រើនតាមខ្លួន។អានបន្ថែម៖

 

សេវាកម្មតាមម៉ាស៊ីន ATM

អ្នកអាចធ្វើការប្រើប្រាស់ម៉ាស៊ីនអេធីអឹមរបស់យើងនូវប្រតិបត្តិការណ៍ដូចខាងក្រោម៖

  • ការដកសាច់ប្រាក់ (រៀល និងដុល្លារអាមេរិក)
  • ពិនិត្យសមតុល្យភាព
  • ផ្ទេរប្រាក់ (ក្នុងគណនីផ្ទាល់ខ្លួន និងភាគីទីបី)
  • សាច់ប្រាក់ដែលខ្ញុំចូលចិត្ត (ប្រាក់ខែ ឬចំនួនផ្សេងទៀត)
  • សាច់ប្រាក់ឆាប់រហ័ស (៥០០ ដុល្លារ ១០០ ដុល្លារ ​ ១០០.០០០​ រៀល)
  • ការផ្លាស់ប្តូរកូដសំងាត់
  • ផ្លាស់ប្តូរភាសា
  • ការស្នើសុំរបាយការណ៍សង្ខេប (ប្រតិបត្តិការ ១០ចុងក្រោយ)

សម្រាប់ការសាកសួរទាក់ទងនឹងសេវាកម្ម និងទីតាំងអេធីអឹមសូមទាក់ទងមកលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់តាមលេខ (+៨៥៥) ២៣ ៨៦២ ១១១, (+៨៥៥) ៧៧ ៦៦៦ ៨០៣, (+៨៥៥) ៩៣ ៤៥៦ ៨០៥ ។

សម្រាប់តារាងអេធីអឹមរបស់ធនាគារ FTB ដែលអាចរកបានសូមចូលទៅកាន់កម្មវិធីធនាគារចល័ត “FTB Mobile”​ និងគេហទំព័ររបស់យើងខ្ញុំ។អានបន្ថែម៖

 

ម៉ាស៊ីនឆូតប័ណ្ណ

ម៉ាស៊ីន​ឆូត​ប័ណ្ណ FTB ជា​ឧបករណ៍​អេឡិច​ត្រូនិក​ដែល​ប្រើ​សម្រាប់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត តាម​រយៈការប្រើប្រាស់​ប័ណ្ណ​របស់​ធនាគារ FTB និង​ប័ណ្ណវីសា​របស់​ធនាគារ​ផ្សេង។ អានបន្ថែម៖

 

កម្មវិធី FTB Mobile

FTB Mobile ជាកម្មវិធីធនាគារចល័តថ្មីរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។​អាចដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ អតិថិជនអាចទទួលបានសេវាកម្មហិរញ្ញវត្ថុតាមរយៈ កម្មវិធី FTB Mobile នៅពេលណាក៏បាន និងនៅកន្លែងណាក៏បាន។អានបន្ថែម៖

 

ប័ណ្ណនិម្មិតវីសាកាស់កាត

ប័ណ្ណនិម្មិតវីសាកាស់កាត គឺជាប័ណ្ណអេឡិចត្រូនិច ដែលអ្នកអាចបង្កើតឡើងតាមយៈកម្មវិធីធនាគារចល័ត FTB Mobile។ ប័ណ្ណនិម្មិតត្រូវបានប្រើជាទូទៅតាមអុីនធឺណិត ឬ ធ្វើប្រតិបត្តិការប័ណ្ណអវត្តមានផ្សេងៗទៀតដើម្បីបញ្ជៀសសកម្មភាពលួចបន្លំតាមអុីនធឹណិត ឬការលួចប្រមូលទិន្នន័យ។ អ្នកប្រើប្រាស់ប័ណ្ណដែលមានប័ណ្ណវីសាកាស់កាតស្រាប់ ឬប័ណ្ណ FTB ប្រភេទផ្សេងទៀត​​អាចស្នើសុំប័ណ្ណនិម្មិតវីសាកាស់កាតបាន និង​បញ្ចូលទឹកប្រាក់ពីប្រភពមូលនិធិដែលមានដូចជា ប័ណ្ណឥណពន្ធ FTB ឬវីសា ប័ណ្ណវីសាកាស់កាតតាមរយៈកម្មវិធីធនាគារ​ចល័ត FTB Mobile សេវាធនាគារតាមអុីនធឺណិត ឬក៏តាមសាខារបស់ធនាគារ FTB​ ។ ជាធម្មតាប័ណ្ណប្រភេទនេះត្រូវបាន​ផ្តល់​ជូន​ដោយឥតគិតថ្លៃរហូតដល់មានការជូនដំណឹងជាថ្មី។​ អានបន្ថែម៖