ឱកាសឈ្នះរង្វាន់ធំដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទប្រព័ន្ធ Smart តាមរយ: FTB Mobile

ឱកាសឈ្នះរង្វាន់ធំដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទប្រព័ន្ធ Smart តាមរយ: FTB Mobile

មិនទាន់មាន FTB Mobile មែនទេ? ទាញយកឥឡូវនេះ
សុពលភាពប្រ៉ូម៉ូសិន៖ ពីថ្ងៃទី១០ មីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៣
បញ្ញតិ្ត និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អតិថិជន ស្មាត ដែលកំពុងប្រើប្រាស់លេខទូរសព្ទប្រភេទ បង់លុយជាមុន (Prepaid) និងអតិថិជន Smart @Home តែប៉ុណ្ណោះ។
  • ដើម្បីឈ្នះរង្វាន់ អតិថិជនគ្រាន់តែធ្វើការបញ្ចូលលុយតាម E-Top Up ចាប់ពី ១.៥០ ដុល្លារ (6,000 រៀល) ឡើងទៅក្នុងមួយលើកនៃការបញ្ចូលលុយ។ ឧទាហរណ៏៖
  •  ១. អតិថិជនបញ្ចូលលុយតាម E-Top Up ចំនួន 1ដុល្លារ ឬ ១.២៥ ដុល្លារ នឹងមិនទទួលបានរង្វាន់នោះទេ។
     ២.អតិថិជនបញ្ចូលលុយតាម E-Top Up ចំនួន ១.៥០ដុល្លារ ក្នុងមួយលើក នោះអតិថិជននឹងទទួលបានរង្វាន់ មួយ។
     ៣.អតិថិជនបញ្ចូលលុយតាម E-Top Up ចាប់ពី ២ដុល្លារ ឬ ច្រើនជាងនេះ ក្នុងមួយលើក នោះអតិថិជននឹងទទួលបានរង្វាន់ មួយ។

  • អតិថិជននឹងឈ្នះរង្វាន់ទ្វេដង រាល់ពេលបញ្ចូលលុយតាម E-Top Up ចាប់ពី ១.៥០ ដុល្លារ តាមរយៈឆាណែលរបស់ស្មាតដូចជា ស្មាតណាស់ និងស្មាតវេបសាយ។
  • ការបញ្ចូលលុយតាម E-Top Up គឺមានដូចជា៖
  •  ១. កម្មវិធី ស្មាតណាស់ (SmartNas app) – https://smartnas.smart.com.kh/topup
     ២.ស្មាត វិបសាយ – https://www.smart.com.kh/get-smart/online-top-up/
     ៣.កម្មវិធី ធនាគារ FTB Mobile –http://onelink.to/adz7qf និងអ៉ីវ៉លឡេត (e-Wallet) ច្រើនជាង 30 ដៃគូរបស់ ស្មាត
     ៤. ការបញ្ចូលលុយនៅតាម Smart Shop គ្រប់ទីកន្លែង
     ៥. ការបញ្ចូលលុយតាមដៃគូលក់រាយ (Smart Dealer) របស់ស្មាត គ្រប់ទីកន្លែង។

  • ប្រម៉ូសិននេះមិនផ្តល់ជូនសម្រាប់ការបញ្ចូលលុយតាម កាតកោស (Smart Scratch Card) នោះទេ។
  • រង្វាន់ដែលអតិថិជនអាចឈ្នះគឺមានដូចជា៖
  •  ១. រង្វាន់ធំ រថយន្ត Ford Ranger Wildtrak 2023
     ២.រង្វាន់លុយសុទ្ធ 1 ម៉ឺនដុល្លារ
     ៣.ទូរសព្ទទំនើប OPPO Reno Series និង OPPO Find Series
     ៤. ទូរសព្ទ Smart Hero II
     ៥. ម៉ូតូ
     ៦. កង់
     ៧. ឈុតការ៉ាអូខេ និង
     ៨. រង្វាន់អ៊ិនធឺណិត សរុបរាប់លានរង្វាន់។

  • រង្វាន់នឹងបានទៅកាន់លេខទូរសព្ទដែលបានបញ្ចូលលុយតាម E-Top Up។ ប្រសិនបើ៖
  •  ១. អតិថិជនបញ្ចូលលុយទៅកាន់លេខទូរសព្ទរបស់ខ្លួន នោះរង្វាន់នឹងបានទៅកាន់លេខទូរសព្ទរបស់ខ្លួន
     ២.អតិថិជនបញ្ចូលលុយទៅកាន់លេខទូរសព្ទរបស់ក្រុមគ្រួសារ ឬ មិត្តភក្ភិ នោះរង្វាន់នឹងបានទៅកាន់លេខទូរសព្ទរបស់ក្រុមគ្រួសារ ឬ មិត្តភក្ភិ។

  • អតិថិជននឹងទទួលបានសារ SMS បញ្ជាក់អំពីរង្វាន់ដែលខ្លួនបានឈ្នះ បន្ទាប់ពីបញ្ចូលលុយបានជោគជ័យ។ អតិថិជននឹងទទួលបានលេខកូដតំណាងរង្វាន់ដែលបានឈ្នះ សម្រាប់ជាការបញ្ជាក់នៅពេលមកបើករង្វាន់។
  • ប្រសិនបើអតិថិជនឈ្នះរង្វាន់ធំ រថយន្ត ឬ ឈ្នះរង្វាន់ លុយសុទ្ធ 1 ម៉ឺនដុល្លារ នោះក្រុមការងារ ស្មាត នឹងធ្វើការទំនាក់ទំនងទៅផ្ទាល់បន្ថែម ដើម្បីផ្តល់ព័ត៌មានបញ្ជាក់ អំពីការបើករង្វាន់។ អតិថិជននឹងត្រូវបាន ក្រុមការងារថតរូប និង វីដេអូទទួលរង្វាន់ ដើម្បីជាការបញ្ជាក់ និង ការផ្សព្វផ្សាយបន្ត នៃការឈ្នះរង្វាន់ និង ទទួលរង្វាន់ពិតៗ ទៅកាន់អតិថិជនផ្សេងៗទៀត។
  • ប្រសិនបើអតិថិជនឈ្នះរង្វាន់ទូរសព្ទទំនើប OPPO, Smart Hero II, ម៉ូតូុ កង់ និងឈុតការ៉ាអូខេ អតិថិជនអាចធ្វើដំណើរទៅកាន់ ទីតាំង Smart Shop ដែលនៅក្បែរខ្លួនដើម្បីធ្វើការបើករង្វាន់។ សូមភ្ជាប់មកជាមួយនូវ៖
  •  ១. លេខទូរសព្ទដែលបានបញ្ចូលលុយ និង ឈ្នះរង្វាន់
     ២.បង្ហាញសារ SMS ដែលក្រុមហ៊ុនបានផ្ញើជូន ជាមួយលេខកូដតំណាងរង្វាន់
     ៣.អត្តសញ្ញាណបណ្ឌ ឬ លិខិតឆ្លងដែនច្បាប់ដើម ដែលបញ្ជាក់អំពីកម្មសិទ្ធនៃលេខទូរសព្ទដែលបានឈ្នះរង្វាន់

  • ​​ គ្រប់រង្វាន់ដែលបានឈ្នះ មិនអាចផ្លាស់ប្តូរ ជាទឹកប្រាក់ ឬ ផ្លាស់ប្តូរទៅរង្វាន់ផ្សេងៗបានទេ។

ព័ត៌មានលម្អិត៖ ០២៣ ៨៦២ ១១១