ប្រព័ន្ធទូទាត់រាយ (RFT)

ប្រព័ន្ធផ្ទេរប្រាក់ភ្លាមៗ (RFT) គឺជាសេវាផ្ទេរប្រាក់ក្នុងស្រុកដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា និងអនុញ្ញាតឲ្យអតិថិជនធ្វើការផ្ទេរប្រាក់បានភ្លាមៗរវាងគណនីនៅក្នុងស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធទូទាត់រាយ ។
លក្ខណៈពិសេស

  • ផ្ញើ និងទទួលប្រាក់ភ្លាមៗនៅក្នុងស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធទូទាត់រាយ
  • រូបិយប័ណ្ណជាប្រាក់រៀល និងដុល្លារអាមេរិក
  • ផ្ទេរពីគណនី ទៅកាន់គណនី៖ ផ្ទេរប្រាក់ពីគណនីនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ទៅកាន់គណនីផ្ទាល់ខ្លួនឬ របស់តតីយជននៅស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដែលជាសមាជិក ។
  • ផ្ទេរពីគណនី ទៅកាន់លេខទូរស័ព្ទ៖ ផ្ទេរប្រាក់ពីគណនីនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ទៅកាន់លេខទូរស័ព្ទអ្នកទទួលសម្រាប់ការធ្វើប្រតិបត្តិការដកសាច់ប្រាក់ ។
  • ដកប្រាក់ដោយប្រើ Passcode ៖ ដកប្រាក់នៅគ្រប់បញ្ជរបេឡាសាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬសមាជិកនៃប្រព័ន្ធទូទាត់រាយ ដោយប្រើប្រាស់ Passcode ដែលបានផ្តល់ជូន ។

កម្រៃ

ចំនួនទឹកប្រាក់ជារៀល កម្រៃ
≤ ៤.០០០.០០០ ៣,០០០
≤ ២០.០០០.០០០ ៦,០០០
≤ ៤០.០០០.០០០ ៩,០០០
≤ ១០០.០០០.០០០ ១២,០០០
≤ ២០០.០០០.០០០ ១៥,០០០
ចំនួនទឹកប្រាក់ជាដុល្លារអាមេរិក កម្រៃ
≤ ១.០០០ ០,៧៦
≤ ៥.០០០ ១,៥១
≤ ១០.០០០ ២,៣១
≤ ២៥.០០០ ៣,0៦
≤ ៥០.០០០ ៣,៨១

ចំនួនទឹកប្រាក់អតិបរិមាសម្រាប់ការផ្ទេរមួយដង

  • ផ្ទេរពីគណនី ទៅកាន់គណនី៖ ២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារអាមេរិក
  • ផ្ទេរពីគណនី ទៅកាន់ទូរស័ព្ទ៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារអាមេរិក

សមាជិកបច្ចុប្បន្ននៃប្រព័ន្ធទូទាត់រាយ

ល.រ ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
ធនាគារគូកមីន
ធនាគារ ភីភីស៊ីប៊ែង
ធនាគារអេស៊ីលីដា.
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)
ធនាគារកម្ពុជាសាធារណៈ
ធនាគារប្រៃសណីយ៍កម្ពុជា
ធនាគារកាណាឌីយ៉ា
១០ ធនាគារស៊ីនហានខ្មែរ
១១ ធនាគារវឌ្ឍនៈ
១២ ធនាគារព្រីនស៍
១៣ ធនាគាស្ថាបនា
១៤ ដាប់ប៊ែលយូប៊ី ហ្វាយនែន

បញ្ញតិ និងលក្ខខណ្ឌ
ផ្ទេរពីគណនី ទៅកាន់គណនី

  • អ្នកផ្ញើតម្រូវឲ្យមានគណនីសំចៃ ឬចរន្តនៅធនាគារFTB និងមានសមតុល្យគ្រប់គ្រាន់
  • អ្នកទទួលតម្រូវឲ្យមានគណនីសំចៃ ឬចរន្តនៅស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធទូទាត់រាយភ្លាមៗ

ផ្ទេរពីគណនី ទៅកាន់លេខទូរស័ព្ទ

  • អ្នកផ្ញើរតម្រូវឲ្យមានគណនីសំចៃ ឬចរន្តនៅធនាគារFTB និងមានសមតុល្យគ្រប់គ្រាន់
  • អ្នកទទួលតម្រូវឲ្យមានលេខទូរស័ព្ទដែលមានសុពលភាព និងឯកសារផ្លូវច្បាប់ផ្សេងទៀតដែលចេញដោយអាជ្ញាធរ

ដកប្រាក់ដោយប្រើ Passcode

  • ដើម្បីដកប្រាក់នៅគ្រប់បញ្ជរបេឡាសាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា អ្នកទទួលតម្រូវឲ្យមានគណនីសំចៃ ឬចរន្តនៅធនាគារFTB (សម្រាប់ការផ្ទេរពីគណនី ទៅកាន់គណនី) ឬលេខទូរស័ព្ទដែលមានសុពលភាព និងឯកសារផ្លូវច្បាប់ផ្សេងទៀតដែលចេញដោយអាជ្ញាធរ (សម្រាប់ការផ្ទេរពីគណនី ទៅកាន់ទូរស័ព្ទ) ។

សម្គាល់៖ កម្រៃខាងលើគឺសម្រាប់ជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែដោយពុំចាំបាច់ជូនដំណឹងជាមុន ។