ជោគជ័យរបស់អាជីវករអាចកំណត់បានតាមរយៈការទាក់ទាញអតិថិជនមកប្រើ ឬជាវទំនិញ ឬសេវកម្មរបស់ឲ្យបានច្រើនជាអតិបរិមា។ ការលក់បានកាន់តែច្រើនប្រាក់ចំណូល និងចំណេញក៏ទទួលបានសមស្របដែរ។ តើកត្តាអ្វីខ្លះដែលផ្តល់ការទាក់ទាញ និងសម្រេចបានការលក់ដូរតាមការរំពឹងទុកនោះ? យើងគ្រាន់តែដឹងថាវាមានកត្តាជាច្រើន ក៏ប៉ុន្តែមានចម្លើយសំខាន់មួយដែលធនាគារ FTB អាចតបបាននោះគឺការទទួលយកការទូទាត់ពីប័ណ្ណអេឡិកត្រូនិចរបស់អតិថិជន។ ជាការពិត ការដាក់បង្ហាញស្លាកសញ្ញា ឬយីហោរបស់ធនាគារ FTB និងស្លាកសញ្ញារបស់ក្រុមហ៊ុនប័ណ្ណដែលពាក់ព័ន្ធដល់អតិថិជនដោយអាជីវករ ជាការទាក់ទាញអតិថិជនដែលប្រើប្រាស់ប័ណ្ណអេឡិកត្រូនិចដោយផ្ទាល់។ ក្នុងសម័យសាកលភាវូបនីយកម្ម ការរីកចម្រើនវិស័យទូទាត់មានសន្តុះយ៉ាងខ្លាំងដែលនាំឲ្យមានការនិយមប្រើប្រាស់ប័ណ្ណស្ទើរតែគ្រប់ទីកន្លែង។ និន្នការនេះត្រូវបានជំរុញដោយក្តីបារម្ភអំពីសន្តិសុខព័ត៌មាន ការចង់បានភាពងាយស្រួល ការកាត់បន្ថយពេលវេលាធ្វើប្រតិបត្តិការ របៀបបែបបទមិនសាំញ៉ាំ ការទុកដាក់ព័ត៌មានមានសណ្តាប់សំរាប់ជាទីសំអាងពេលអនាគត និងការឆ្លុះបញ្ចាំងពីឋានុក្រមសង្គមជាដើម។ ដូច្នេះការទទួលយកប័ណ្ណមកទូទាត់សងថ្លៃទំនិញ ឬសេវកម្មជាការបង្កើនភាពប្រកួតប្រជែងជាទូទៅដែលអាជីវករគ្រប់ទំហំធុរកិច្ចមិនគួរមើលរំលង។ ធនាគារ FTB ផ្តល់សេវាទូទាត់សងប្រាក់ដល់អាជីវករស្ទើរតែគ្រប់បណ្តាញ និងបច្ចេកវិទ្យាមិនថាជាការទទួលប័ណ្ណទូទាត់សងថ្លៃទំនិញដោយប្រើឧបករណ៍ទទួលប័ណ្ណ ការទូទាត់តាមបង់ថ្លៃទំនិញតាមប្រព័ន្ធអុីនធឺណិត ការទូទាត់ដោយប្រើកម្មវិធីធនាគារចល័តសំរាប់អាជីវករ ដោយប្រើបច្ចេកវិទ្យា Magnetic Stripe Read, Contact និង Contactless Chip និងសូម្បីតែ Scan-to-Pay និងកូដឃ្យូអ័រក៏បានដាក់ឲ្យប្រើប្រាស់ដែរ។ ម្យ៉ាងវិញទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការទូទាត់តាមប្រព័ន្ធអុីនធឺណិត និងស្រួលធ្វើសន្ធានកម្មប្រព័ន្ធគេហទំព័ររបស់អាជីវករ ធនាគារ FTB ក៏បានដាក់ឲ្យប្រើប្រាស់ផងដែរនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទូទាត់ចេញ-ចូល (Cybersource Gateway) របស់វីសា។ Cybersource ក៏ផ្តល់មុខងារសំខាន់មួយចំនួនបន្ថែមទៀតដែរ ដូចជាបំលែងប្រតិបត្តិការទូទាត់សងប្រាក់តាមកាលកំណត់ ការទូទាត់សងប្រាក់តាមដំណាក់កាល និងអនុញ្ញាតឲ្យអាជីវកររក្សាទុកព័ត៌មានប័ណ្ណតាមទម្រង់កូដនីយកម្ម (Encryption) សំរាប់ឲ្យអតិថិជនទូទាត់សងឡើងវិញដោយពុំចាំបាច់បញ្ចូលព័ត៌មានជាថ្មី។