ធនាគារអនឡាញ
ធនាគារអនឡាញ (iBanking) ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ និងផ្តល់ជូនលោកអ្នកក្នុងការគ្រប់គ្រង និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈប្រព័ន្ធអ៊ីនធឺណិតប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ។ លោកអ្នកអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ទីកន្លែង ពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ដោយគ្រាន់តែភ្ជាប់ ឧបករណ៍របស់លោកអ្នកជាមួយប្រព័ន្ធអ៊ីនធឺណិត ។
អត្ថប្រយោជន៍
- ធ្វើប្រតិបត្តិហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់គ្រប់ទីកន្លែង គ្រប់ពេលវេលា
- អាចប្រើប្រាស់ធនាគារអនឡាញបាននៅតាម កុំព្យូទ័រ ឬថេប្លេត (Tablet)
- កាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ ការលួច និងការក្លែងបន្លំក្នុងរូបភាពផ្សេងៗ ជាមួយការទូទាត់ដោយមិនប្រើសាច់ប្រាក់ ។
- ចំណេញពេលវេលាសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងអាចសន្សំពេលវេលាជាមួយការប្រើប្រាស់សេវាកម្មសម្បូរបែបជាច្រើនទៀត។
- មិនមានកម្រៃសម្រាប់ការចុះឈ្មោះប្រើប្រាស់
- ក្រុមការងារសម្រាប់គាំទ្រ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍
លក្ខណៈពិសេស
- ពិនិត្យ និងទាញយកប្រវត្តិប្រតិបត្តិការ
- ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក និងក្រៅប្រទេស
- ទូទាត់វិក្កយបត្រ ទឹក ភ្លើង អ៊ីនធឺណិត សេវាសាធារណៈ បង់ថ្លៃសិក្សា និងសេវាផ្សេងៗទៀត
- បញ្ចូលលុយទូរស័ព្ទ និងកាត
- ដាក់កាលវិភាគសម្រាប់ការទូទាត់ និងផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ
- ស្នើសុំឥណទាន និងបើកកាត (ឥណពន្ធ និងកាសកាត)
- ធ្វើការដាក់ប្រាក់បញ្ញើមានកាលកំណត់
លក្ខខណ្ឌតម្រូវ
លោកអ្នកគ្រាន់តែមានគណនីសន្សំ ឬប័ណ្ណឥណពន្ធ ឬប័ណ្ណកាសកាតរបស់ធនាគារFTB ដើម្បីធ្វើការចុះឈ្មោះប្រើប្រាស់សេវាធនាគារអនឡាញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់សាខាFTBដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទ ០២៣ ៨៦២ ១១១