ជាមួយគណនីប្រភេទនេះ យើងលើកទឹកចិត្តចំពោះការវិនិយោគរបស់លោកអ្នកដោយផ្តល់ អត្រាការប្រាក់ខ្ពស់មានលក្ខណៈប្រកួតប្រជែងនៅពេលដល់កាលកំណត់។ នេះជាជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់ទុនទំនេរ ដែលអាចរកចំណូលបន្ថែមជូនលោកអ្នក។
គ្មានអ្វីងាយស្រួលជាងនេះទៀតទេ! លោកអ្នកគ្រាន់តែដាក់ប្រាក់បញ្ញើយ៉ាងតិច $១.០០០,០០ សម្រាប់រយៈពេល ១ ខែ ទៅ ១ឆ្នាំ ហើយនៅចុងបញ្ចប់នៃរយៈពេលកំណត់ លោកអ្នកអាចដកយកចំនួនទឹកប្រាក់សរុបទាំងប្រាក់ដើមដែលបានផ្ញើ បូក និងចំនួនការប្រាក់។
នៅពេលដល់កាលកំណត់ លោកអ្នកមានជម្រើសជាច្រើនផ្សេងទៀតដូចជា បន្តវិនិយោគសម្រាប់រយៈកាលថ្មី និងបន្តរកការប្រាក់បន្ថែម អ្នកអាចដាក់ប្រាក់ដែលបានទទួលនៅក្នុងគណនី មួយផ្សេងទៀតក៏បាន ឬអ្នកអាចដកប្រាក់ទំាងការទាំងដើម ដើម្បីប្រើប្រាស់សម្រាប់ការងារផ្សេងៗ។ មិនមានការកំណត់ចំពោះចំនួនដងនៃការវិនិយោគឡើងវិញទេ ហើយលោកអ្នក នឹងមិនព្រួយបារម្ភ ដោយដឹងថាប្រាក់របស់អ្នកស្ថិតនៅកន្លែងដ៏មានសុវត្ថិភាព និងកំពុងបន្ត បង្កើនប្រាក់ចំណូលជូនអ្នករាល់ថ្ងៃ។
ដំណើរការចុះឈ្មោះ និងទូទាត់មានលក្ខណៈសាមញ្ញ និងរហ័ស ហើយផ្នែកសេវាអតិថិជនដែល ពោរពេញទៅដោយបទពិសោធន៍របស់យើងខ្ញុំរង់ចាំផ្ដល់ប្រឹក្សា និងបម្រើអ្នកជានិច្ច។ សូមអញ្ជើញមកកាន់សាខាណាមួយរបស់យើង ឬទូរស័ព្ទមកកាន់លេខ ០២៣ ៨៦២ ១១១។
អត្រាការ ប្រាក់
Type of Deposit | US$ -AC (p.a) | KHR (Riel) -AC (p.a) |
---|---|---|
1 Month | 1.50% | 2.00% |
3 Months | 2.25% | 3.00% |
6 Months | 3.50% | 4.00% |
12 Months | 4.25% | 5.50% |
* ប្រភេទប្រាក់បញ្ញើ ជាដុល្លារអាមេរិក និងការប្រាក់ប្រចាំឆ្នាំ ឬជាប្រាក់រៀល និងការប្រាក់ប្រចាំឆ្នាំអត្រាការប្រាក់ និងប្រែប្រួលដោយយោងទៅតាមលក្ខខណ្ឌទីផ្សារ។ សូមមេត្តាទំនាក់ទំនងជាមួយសាខា FTB ដែលនៅជិតលោកអ្នកជាងគេដើម្បីទទួលព័ត៌មានពីអត្រាការប្រាក់ចុងក្រោយ។