បើលោកអ្នកចង់ប្រើប្រាស់គណនីសន្សំជាប្រចាំ ហើយទទួលបានការប្រាក់ពីសមតុល្យក្នុងគណនីរបស់លោកអ្នកនេះគឺជាប្រភេទគណនីដ៏សមស្របមួយសម្រាប់លោកអ្នក។ លោកអ្នកអាចបើកជាគណនីរួម ឬគណនីឯកត្តជនជាប្រាក់រៀល។
អត្រាការប្រាក់សម្រាប់គណនីសន្សំ (ទទួលបាន០,៧៥% ក្នុងមួយឆ្នាំសម្រាប់គណនីប្រាក់ដុល្លារ និង ១,៥% ក្នុងមួយឆ្នាំសម្រាប់គណនីប្រាក់រៀល) ការប្រាក់បង្គរជារៀងរាល់ថ្ងៃ។
សម្រាប់ការដាក់ពាក្យស្នើសុំ និងដំណើរការប្រតិបត្តិការ គឺមានលក្ខណៈងាយស្រួល និងរហ័ស ហើយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងខ្ញុំគឺពោពេញទៅដោយបទពិសោធន៍ ដែលរង់ចាំផ្តល់ប្រឹក្សាយោបល់ និងបម្រើលោកអ្នកជានិច្ច។ សូមអញ្ជើញមកកាន់សាខាណាមួយរបស់យើង ឬទំនាក់ទំនងទូរស័ព្ទមកកាន់លេខ ០២៣ ៨៦២ ១១១។
សូមមើល “កម្រៃនិងសេវាកម្ម” សម្រាប់ព័ត៌មានបន្ថែម។