គណនីប្រាក់បញ្ញើមានកាលកំណត់របស់FTB តែងតែផ្តល់ជូនបានទ្វេ


បើកគណនីប្រាក់បញ្ញើមានកាលកំណត់ដើម្បីទទួលបានជម្រើសរវាងប័ណ្ណសហសញ្ញាពាណិជ្ជកម្ម ឬប្រាក់រង្វាន់ភ្លាមៗ ។
សុពលភាពប្រូម៉ូសិន ថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
លក្ខណៈពិសេស
- សម្រាប់ឯកត្តបុគ្គល ឬ ម្ចាស់គណនីរួម
- ជម្រើសគណនីជា ប្រាក់រៀល ឬ ប្រាក់ដុល្លារ
- ជម្រើសវិញ្ញាបនប័ត្រនៃការដាក់ប្រាក់បញ្ញើ
- ប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណេត/សេវាធនាគារចល័តដោយឥតគិតថ្លៃ
កម្រិតសាច់ប្រាក់សម្រាប់គណនីបញ្ញើមានកាលកំណត់ | ប្រាក់រង្វាន់ | |
រៀល | ដុល្លារ | |
៥០.០០០ – ៩៩.៩៩៩ | ១២៥ ដុល្លារ | ១០០ ដុល្លារ | ១០០.០០០ – ២៤៩.៩៩៩ | ២៥០ ដុល្លារ | ២០០ ដុល្លារ | ២៥០.០០០ – ៣៩៩.៩៩៩ | ៦២៥ដុល្លារ | ៥០០ដុល្លារ | ៤០០.០០០ – ៤៩៩.៩៩៩ | ១០០០ដុល្លារ | ៨០០ដុល្លារ | > ៥០០.០០០ | ១.២៥០ ដុល្លារ | ១.០០០ ដុល្លារ |
សម្គាល់៖ ការផ្តល់ជូនពិសេសនេះមានសុពលភាពរយៈពេល ១ ឆ្នាំគិតចាប់ពីថ្ងៃបើកគណនីក្នុងអំឡុងពេលប្រូម៉ូសិន ហើយត្រូវពិនិត្យឡើងវិញប្រចាំឆ្នាំ ។
សិទ្ធិទទួលបាន
ការផ្តល់ជូនពិសេសនេះសម្រាប់តែបុគ្គលប៉ុណ្ណោះ ។ ការផ្តល់រង្វាន់ទាំងអស់នឹងត្រូវផ្តល់ជូនចំពោះអតិថិជនដែលបើកគណនីថ្មី ហើយដាក់ប្រាក់បន្ថែមចូលក្នុងគណនីប្រាក់បញ្ញើមានកាលកំណត់ ក្នុងអំឡុងពេលយុទ្ធនាការ ។
មិនមានសិទ្ធិទទួលបាន
- គណនីរបស់ក្រុមហ៊ុន ឬ/និង ស្ថាប័នហិរញ្ញវត្ថុ
- គណនីត្រូវបានផ្តល់ជូនជាមួយលក្ខខណ្ឌពិសេស
- គោលបំណងផ្សេងទៀតដែលត្រូវបានវាយតម្លៃថាមិនមានសិទ្ធិទទួលបានដោយអ្នកគ្រប់គ្រង ។
ឯកសារតម្រូវសម្រាប់បើកគណនីថ្មី
- បើកគណនីសន្សំ / គណនីចរន្តសម្រាប់ការទូទាត់ការប្រាក់គណនីមានកាលកំណត់
- កម្រិតសមតុល្យអប្បបរមាពេលបើកគណនី និងកម្រិតសមតុល្យអប្បបរមាក្នុងគណនី ៥០ ដុល្លារ
បញ្ញាតិ និងលក្ខខណ្ឌទូទៅ
- ការផ្តល់ជូនពិសេសនេះសម្រាប់តែការបើកគណនីបញ្ញើមានកាលកំណត់ថ្មីដែលមានកាលស្មើ ឬលើសពី ១ ឆ្នាំលើកលែងតែអតិថិជនដែលបានបិទគណនីបញ្ញើមានកាលកំណត់មុនកាលបរិច្ឆេទដល់បានកំណត់ ហើយរង្វាន់ដែលបានរៀបចំគឺមានចំនួនកំណត់ទៅតាមគោលការណ៍ “មកមុន ផ្តល់ជូនមុន” ។
- ប្រាក់រង្វាន់នឹងត្រូវផ្តល់ជូនអតិថិជននៅពេលបើកគណនីប្រាក់បញ្ញើមានកាលកំណត់ និងក្នុងអំឡុងពេលប្រូម៉ូសិន ។
- ក្នុងករណីដែលអតិថិជនបិទគណនីប្រាក់បញ្ញើមានកាលកំណត់មុនកាលកំណត់ អតិថិជនត្រូវប្រគល់ប្រាក់រង្វាន់ដែលបានផ្តល់នៅពេលបើកគណនី មកឲ្យធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) វិញ ។
- អតិថិជនទាំងអស់ដែលបានចូលរួមក្នុងការផ្តល់ជូនពិសេសនេះ ត្រូវគោរពតាមលក្ខខណ្ឌដូចដែលបានចែងទាំងនេះ ។ FTB សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ចប់ ឬផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌទាំងនេះនៅដំណាក់កាលណាមួយប្រសិនបើធនាគារយល់ថាចាំបាច់នៅក្នុងស្ថានភាពណាមួយដែលអាចកើតឡើងក្រៅការគ្រប់គ្រងរបស់ខ្លួន ហើយនឹងមិនផ្តល់រង្វាន់ ឬសំណងណាមួយដោយគ្មានការជូនដំណឹងជាមុន ។
- អតិថិជនយល់ព្រមទទួលយកលក្ខខណ្ឌក្នុងការផ្តល់ជូនពិសេសនេះ និងអនុញ្ញាតិឲ្យធនាគារប្រមូលព័ត៌មានផ្ទាល់ខ្លួន ដើម្បីរក្សាទុកនៅលើមូលដ្ឋានទិន្នន័យរបស់FTB ហើយធនាគារអាចប្រើប្រាស់ទិន្នន័យនេះសម្រាប់ធ្វើការទំនាក់ទំនងក្នុងពេលនៃការផ្តល់ជូនពិសេសនេះ ។ អតិថិជនដែលចូលរួមក្នុងការផ្តល់ជូនពិសេសនេះនឹងមិនមានការជំទាស់ណាមួយចំពោះធនាគារFTB ក្នុងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនក្នុងគោលបំណងដូចមានចែងនៅក្នុងនេះ ។
ការប្រឆាំងការលាងសម្អាតសាច់ប្រាក់, ការកេងបន្លំ និងដំណោះស្រាយវិវាទ
សកម្មភាពវិន័យធ្ងន់ធ្ងរនិងការដកសិទ្ធិពីគ្រោងការណ៍លើកទឹកចិត្តនឹងត្រូវអនុវត្ត ប្រសិនបើរកឃើញដូចខាងក្រោម៖
- ការរំលោភលើគោលនយោបាយ ដំណើរការ និងនីតិវិធីស្ដីពីការបើកគណនី និង/ឬប្រឆាំងការលាងសម្អាតសាច់ប្រាក់ ។ល។
- Aការប៉ុនប៉ងកេងបន្លំ ឬសកម្មភាពណាមួយដែលបានធ្វើឡើងដោយបុគ្គលិក ឬក្នុងការឃុបឃិតជាមួយអតិថិជនដើម្បីទទួលបានការប្រាក់រង្វាន់
- សកម្មភាពទុច្ចរិតដើម្បីកេងបន្លំយកប្រាក់រង្វាន់ ។ល។
កាតព្វកិច្ចពន្ធ
រាល់ប្រាក់រង្វាន់លើកទឹកចិត្តដែលបានផ្តល់ជូនជាចំនួនសាច់ប្រាក់មុនបង់ពន្ធ ហើយកាតព្វកិច្ចពន្ធគឺជាទំនួលខុសត្រូវរបស់អ្នកទទួលប្រាក់រង្វាន់លើកទឹកចិត្ត ដោយអនុវត្តតាមច្បាប់ពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) រក្សាសិទ្ធិក្នុងការបន្ត ផ្លាស់ប្តូរ ឬលុបចោលកម្មវិធីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។ ការជូន ដំណឹងអំពីការផ្លាស់ប្តូរ (ប្រសិនបើមាន ) ដែលអាចប៉ះពាល់ដល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់និយោជិតនឹងត្រូវផ្តល់ជូនដោយសមហេតុផល ។
បម្រាម
- ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ លុបចោល ឬផ្លាស់ប្តូរទៅលើយុទ្ធនាការ ឬអាចទាមទារត្រលប់មកវិញនូវប្រាក់រង្វាន់ខ្លះ ឬទាំងអស់ដែលបានផ្តល់ជូនតាមដំណាក់កាលណាមួយ ប្រសិនបើធនាគារយល់ឃើញថាមានការចាំបាច់តាមការវិនិច្ឆ័យផ្ទាល់របស់ខ្លួនដោយគ្មានការជូនដំណឹងជាមុន ។
- ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតណាមួយឡើយ (រាប់បញ្ចូលទាំងការបាត់បង់ឬការខូចខាតដោយប្រយោល) ដែលរងការប៉ះពាល់ ឬជាប់ទាក់ទងនឹងការចូលរួមក្នុងយុទ្ធនាការនេះ ឬប្រាក់រង្វាន់ដែលផ្តល់ជូនឡើយ ។
- ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បដិសេធរាល់ការធានា ឬតំណាងណាមួយដែលទាក់ទងនឹងប្រាក់រង្វាន់ និងមិនទទួលខុសត្រូវចំពោះការខ្វះខាត ការខាតបង់ ឬការរងរបួសដែលបណ្ដាលមកពីការប្រើប្រាស់ប្រាក់រង្វាន់លើកទឹកចិត្តនេះឡើយ ។
- ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) សូមរក្សាសិទ្ធិក្នុងការផ្ទៀងផ្ទាត់សុពលភាពនៃការចូលរួមក្នុងយុទ្ធនាការ និងសិទ្ធិទទួលបានរបស់អ្នកចូលរួម និងមានសិទ្ធិ ដកអ្នកចូលរួមណាដែលមិនមានលក្ខណៈគ្រប់គ្រាន់នៅក្រោមលក្ខខណ្ឌណាមួយដែលបានលើកឡើង។