អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ពន្ធគយ និងកាតព្វកិច្ចផ្សេងៗ

ដើម្បីបំពេញតម្រូវការ និងបង្កើនភាពងាយស្រួលដល់អតិថិជន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានធ្វើសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលអនុញ្ញាតឱ្យជើងសាគយ ប្រតិវេទករ ឬធុរជនក្រៅពីប្រតិវេទករ អាចធ្វើការបង់ពន្ធអាករ និងកាតព្វកិច្ចផ្សេងៗនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

* អតិថិជនអាចធ្វើការបង់ពន្ធអាករ និងកាតព្វកិច្ចតាមរយៈ

1. សាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

អតិថិជនអាចបង់ប្រាក់ពន្ធអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារនៅតាមបណ្តាសាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាទូទាំងប្រទេស ដែលនៅជិតលោកអ្នក។
ឯកសារតម្រូវសម្រាប់ប្រតិបត្តិការពន្ធគយ និងកាតព្វកិច្ចផ្សេងៗ៖
 - ឯកសារពន្ធ ឬលិខិតបញ្ជាក់ពីតម្លៃពន្ធដែលចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ករណីបើមាន) (if any)

 - ឈ្មោះ និងលេខគណនីរបស់ច្រកដែលត្រូវបង់
 - ឈ្មោះក្រុមហ៊ុន និងលេខអាករលើតម្លៃបន្ថែម (VAT)

2. កម្មវិធីសម្រាប់បង់ប្រាក់ពន្ធអនឡាញ

អតិថិជនក៏អាចបង់ប្រាក់ពន្ធអាករគ្រប់ប្រភេទ តាមបែបឌីជីថលដោយផ្ទាល់ពីគណនី ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា របស់លោកអ្នក តាមរយៈប្រព័ន្ធបង់ប្រាក់ពន្ធអេឡិចត្រូនិក (GDCE E-Payment Portal)។

តម្រូវការសម្រាប់ប្រតិបត្តិការបង់ពន្ធគយ៖
 - អតិថិជនតម្រូវឱ្យមានគណនីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាដើម្បីទូទាត់ប្រាក់ពន្ធ
 - ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដើម្បីបំពេញបែបបទចូលប្រើប្រាស់ប្រព័ន្ធ និងធ្វើការបង់ប្រាក់
 - Advice Number ដែលអតិថិជនត្រូវបង់

* រូបិយប័ណ្ណសម្រាប់បង់ពន្ធ
រូបិយប័ណ្ណសម្រាប់បង់ពន្ធគឺ “ប្រាក់រៀល”។ រូបិយប័ណ្ណផ្សេងទៀតនឹងត្រូវប្តូរទៅជាប្រាក់រៀលតាមអត្រាការប្រាក់សមរម្យ។

* អត្ថប្រយោជន៍
 • រហ័ស និងងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នកដែលត្រូវយកទៅបង់ពន្ធប្រកប ដោយសុវត្ថិភាព។
 • មានឱកាសក្នុងការប្រើប្រាស់នូវផលិតផល និងសេវាកម្មផ្សេងៗ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។