កក់ឥឡូវនេះ បញ្ចុះតម្លៃ ៨% នៅលើ Agoda


មិនទាន់មានប័ណ្ណឥណពន្ធវីសាFTBមែនទេ? សូមអញ្ជើញមកកាន់ សាខារបស់យើងដែលនៅជិតលោកអ្នកបំផុតថ្ងៃនេះ!
សុពលភាពរបស់ប្រូម៉ូសិន: រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
សុពលភាពសម្រាប់ការកក់: រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
ទីកន្លែងស្នាក់នៅ: ទូទាំងពិភពលោក
បញ្ញាត្តិ និងលក្ខខណ្ឌ
- ការផ្តល់ជូននេះសម្រាប់ការកក់បន្ទប់សណ្ឋាគារដែលបានកំណត់នៅទូទាំងពិភពលោក (សម្រាប់ការបង់ប្រាក់ជាមុន) ហើយតាមរយៈទំព័រដែលបានកំណត់ដូចមាននេះ www.agoda.com/visakh
- ការបញ្ចុះតម្លៃនេះសម្រាប់តែបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ (មិនរួមបញ្ចូល ពន្ធ, កម្រៃសេវា, និងកម្រៃបន្ថែម)
- ការផ្តល់ជូននេះសម្រាប់តែសណ្ឋាគារទទួលការបង់ប្រាក់ជាមុន ដែលបានកំណត់ និងមានបញ្ជាក់ពាក្យ “Promotion Eligible” នៅលើរូបភាពរបស់សណ្ឋាគារ ។ នៅពេលដែលម្ចាស់ប័ណ្ណបានបញ្ចូលលេខប័ណ្ណវីសាដែលមានសុពលភាពសម្រាប់ការកក់សណ្ឋាគារដែលទទួលការបង់ប្រាក់ជាមុន នោះការបញ្ចុះតម្លៃនឹងបង្ហាញនៅលើព័ត៌មានសង្ខេបនៃការកក់ “ព័ត៌មានលម្អិតនៃការបង់ប្រាក់របស់អ្នក (Your Payment Details)” ។ ការបញ្ចុះតម្លៃនឹងត្រូវបានបង្ហាញមុន កម្រៃពន្ធ និងសេវាកម្មរបស់សណ្ឋាគារ ហើយការបញ្ចុះតម្លៃនេះនឹងត្រូវអនុវត្តមុនពេលតម្លៃចុងក្រោយនៃការកក់។ ការបង់ប្រាក់តាមប្រភេទបន្ទប់សណ្ឋាគារគឺមិនមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ។
- ការផ្តល់ជូននេះគឺមិនអាចផ្ទេរបាន និងមិនអាចប្រើរួមគ្នាជាមួយនឹងការបញ្ចុះតម្លៃផ្សេងទៀត, ការផ្តល់ជូនរង្វាន់, កម្មវិធីសមាជិកភាព, មុខទំនិញដែលបានបញ្ចុះតម្លៃ និងទំនិញដែលមានតម្លៃថេរ (លើកលែងតែមានការបញ្ជាក់ជាពិសេសណាមួយ) ។
- ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់ ឬជាផលិតផលផ្សេងទៀតបាននោះទេ ។
- ម្ចាស់ប័ណ្ណដែលចូលរួមនិងមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ត្រូវគោរពតាមបញ្ញាត្តិ និងលក្ខខណ្ខរបស់ FTB, VISA, និងAgoda ។ ក្នុងករណីដែលមានជម្លោះកើតឡើង Agoda រក្សាសិទ្ធិក្នុងការសម្រេចចុងក្រោយ ។
- FTB ឬ Visa និង/ឬ Agoda រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនបាច់មានការជូនដំណឹងជាមុនឡើយ ។
- ការផ្តល់ជូនគឺឈរនៅលើគោលការណ៍ឯករាជ្យ ដោយមិនទាក់ទងទៅនឹងការផ្តល់ជូន ឬការរៀបចំណាមួយរវាងក្រុមហ៊ុនវីសានិងអ្នកកាន់ប័ណ្ណនោះទេ (មធ្យោបាយទូទាត់ប្រាក់ ។ល។) ដែលនេះជាការសម្រេចរបស់ក្រុមហ៊ុនវីសា និងជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ធនាគារFTB ។
- ការផ្តល់ជូនគឺឈរនៅលើគោលការណ៍ ”មកមុន ផ្តល់ជូនមុន“ ។