ខេអេចឃ្យូអរ (KHQR) ត្រូវបានបង្កើតឡើងសម្រាប់ទូទាត់ការលក់រាយនៅកម្ពុជា និងនៅតាមបណ្តាប្រទេសនៅអាស៊ាន ។ សេវាទូទាត់នេះគឺត្រូវការតែឃ្យូអរកូដ (QR Code) តែមួយប៉ុណ្ណោះសម្រាប់ទទួលការទូទាត់ពីសេវាធនាគារចល័តណាមួយ រួមទាំងកម្មវិធីបាគង (Bakong App) ដែលធ្វើឱ្យការទូទាត់តាមរយៈឃ្យូអរកូដនេះមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាដៃគូពាណិជ្ជកម្មផងដែរ ។
អត្ថប្រយោជន៍នៃខេអេចឃ្យូអរ (KHQR)
សម្រាប់ដៃគូពាណិជ្ជកម្ម | សម្រាប់អតិថិជន |
---|---|
• ជួយកាត់បន្ថយការតាំងបង្ហាញ លេខកូដ QR ផ្សេងៗទៀត ដោយគ្រាន់តែមាន FTB KHQR | • មិនមានការភាន់ច្រឡំជាមួយលេខកូដ QR ច្រើនទៀតនោះទេ នៅពេលធ្វើការបង់ប្រាក់។ |
• ដំណោះស្រាយសម្រាប់ការទូទាត់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ។ | • គ្រាន់តែស្វែងរកនិមិត្តសញ្ញា KHQR ដើម្បីធ្វើការទូទាត់ |
• ទទួលការទូទាត់ពីគ្រប់អតិថិជន និងគ្រប់ធនាគារដោយមិនចាំបាច់ចុះកិច្ចសន្យាជាមួយភាគីផ្សេងទៀតនោះទេ ។ | • ទទួលការទូទាត់គ្រប់ទីកន្លែងដែលមាននិមិត្តសញ្ញា KHQR ដោយធ្វើប្រតិបត្តិការចេញពីសេវាធនាគារចល័តរបស់ធនាគារ និងគ្រឺះស្ថានហិរញ្ញវត្ថុ និងតាមកម្មវិធីបាគង |
កម្រៃ និងសោហ៊ុយ
អាជីវករខេអេចឃ្យូអរ (KHQR) | ភាពញឹកញាប់ | កម្រៃ |
---|---|---|
កម្រៃទូទាត់សងប្រាក់ឆ្លងធនាគារ* | ផ្អែកលើប្រតិបត្តិការ | 1% |
កម្រៃប្រតិបត្តិការ** | ក្នុងមួយប្រតិបត្តិការ | ឥតគិតថ្លៃ |
កម្រៃនៃការតម្លើង | មួយដង | ឥតគិតថ្លៃ |
កម្រៃនៃការប្រើប្រាស់ | ប្រចាំខែ | ឥតគិតថ្លៃ |
កម្រៃនៃការបិទសេវា | មួយដង | ឥតគិតថ្លៃ |
បញ្ជាក់៖
* លើកលែងកម្រៃទូទាត់សងប្រាក់ឆ្លងធនាគារ សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ។
** កម្រៃប្រតិបត្តិការអាចផ្លាស់ប្តូរពីពេលមួយទៅពេលមួយ និងត្រូវត្រួតពិនិត្យប្រចាំឆ្នាំដោយមិនចាំបាច់ជូនដំណឹងជាមុន។
បញ្ញត្តិ និងលក្ខខណ្ឌសម្រាប់ដៃគូពាណិជ្ជកម្មខេអេចឃ្យូអរ (KHQR)
ដៃគូពាណិជ្ជកម្មដែលមានបំណងចង់ប្រើប្រាស់សេវាទូទាត់ខេអេចឃ្យូអរ (KHQR) តម្រូវឱ្យមានការបើកគណនីដៃគូពាណិជ្ជកម្មឯកត្តជន ឬគណនីដៃគូពាណិជ្ជកម្មសាជីវកម្ម៖
កម្រិតសមតុល្យ និងកម្រៃ | គណនីដៃគូពាណិជ្ជកម្ម ឯកត្តជន |
គណនីដៃគូពាណិជ្ជកម្ម សាជីវកម្ម |
---|---|---|
កម្រិតសមតុល្យបើកគណនី | មិនមាន | មិនមាន |
កម្រិតសមតុល្យអប្បបរមាក្នុងគណនី | $ 5.00 | $ 25.00 |
ការប្រាក់ប្រចាំឆ្នាំ | ដុល្លារអាមេរិក៖ 0.50% ខ្មែររៀល៖1% |
មិនមាន |
សេវាប្រើប្រាស់ធនាគារចល័ត និងធនាគារអនឡាញ | ឥតគិតថ្លៃ | |
កម្រៃថែរក្សាគណនី | ឥតគិតថ្លៃ |
* ឯកសារចាំបាច់សម្រាប់ការបើកគណនី គឺយោងទៅលើបញ្ញត្តិ និងលក្ខខណ្ឌ នៃការបើកគណនី ដែលលោកអ្នកអាចស្វែងរកបាននៅ ទីនេះ