សេវាបង់ពន្ធ
ដើម្បីបំពេញតម្រូវការ និងបង្កើនភាពងាយស្រួលដល់អតិថិជន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានធ្វើសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលអនុញ្ញាតអោយសាធារណជន ជាពិសេសអតិថិជនធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា អាចធ្វើការបង់ពន្ធគ្រប់ប្រភេទនៅតាមបណ្តាញប្រព័ន្ធទូទាត់របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។
* អតិថិជនអាចធ្វើការបង់ពន្ធតាមរយៈ
1. សាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
អតិថិជនអាចបង់ប្រាក់ពន្ធអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារនៅតាមបណ្តាសាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាទូទាំងប្រទេស ដែលនៅជិតលោកអ្នក។
ឯកសារតម្រូវសម្រាប់ប្រតិបត្តិការបង់ពន្ធ៖
ពន្ធសហគ្រាស៖
- ទម្រង់បង់ប្រាក់ពន្ធ P101 ទម្រង់អេឡិកត្រូនិក (Prepayment Form និង e-Filing Form) ឬ លិខិត និងឯកសារពាក់ព័ន្ធនានាដែលប្រកាសដោយអគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធណាមួយ។
ពន្ធលើអចលនទ្រព្យ (ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗ)៖
- ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ
- សូមផ្ញើបង្កាន់ដៃបង់ពន្ធអចលនទ្រព្យកាលពីឆ្នាំមុន ឬឯកសារណាមួយនៃការបង់ពន្ធអចលនទ្រព្យដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធណាមួយ ប្រសិនបើលោកអ្នកមិនមានអត្តសញ្ញាណប័ណ្ណបង់ពន្ធអចលនទ្រព្យទេ។
- ចំពោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទិ្ធអចលនទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ សូមផ្ញើឯកសារនៃការបង់ពន្ធអចលនទ្រព្យដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធណាមួយ។
ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ៖
- ប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ
- ប័ណ្ណសម្គាល់យានយន្ដ ឬលតាបត្របង់ពន្ធរថយន្តកាលពីឆ្នាំមុន
- វិញ្ញាបនបត្រចុងក្រោយនៃការត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀកឡាន) ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
2. កម្មវិធីសម្រាប់បង់ប្រាក់ពន្ធអនឡាញ
អតិថិជនក៏អាចបង់ពន្ធសហគ្រាស និងពន្ធលើអចលនទ្រព្យ (ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗ) តាមបែបឌីជីថលដោយផ្ទាល់ពីគណនី ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា របស់លោកអ្នក តាមរយៈកម្មវិធី ទូរស័ព្ទចល័តអគ្គនាយកដ្ឋានពន្ធដារ (GDT Tax Prefilling App និង GDT Taxpayer App) និងប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (GDT Payment Web)។
តម្រូវការសម្រាប់ប្រតិបត្តិការបង់ពន្ធ៖
- អតិថិជនតម្រូវឱ្យមានគណនីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាដើម្បីទូទាត់ប្រាក់ពន្ធ
- គណនីជាមួយពន្ធដារដើម្បីចុះឈ្មោះចូលប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តអគ្គនាយកដ្ឋានពន្ធដារ និងប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ
- លេខវិក្កយបត្រពន្ធទៅតាមប្រភេទពន្ធដែលអតិថិជនត្រូវបង់
* រូបិយប័ណ្ណសម្រាប់បង់ពន្ធ
រូបិយប័ណ្ណសម្រាប់បង់ពន្ធគឺ “ប្រាក់រៀល”។ រូបិយប័ណ្ណផ្សេងទៀតនឹងត្រូវប្តូរទៅជាប្រាក់រៀលតាមអត្រាការប្រាក់សមរម្យ។
* អត្ថប្រយោជន៍
• រហ័ស និងងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នកដែលត្រូវយកទៅបង់ពន្ធប្រកប ដោយសុវត្ថិភាព។
• មានឱកាសក្នុងការប្រើប្រាស់នូវផលិតផល និងសេវាកម្មផ្សេងៗ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។