សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន

សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសំរាប់ក្រុមហ៊ុន របស់ធនាគារ FTB ផ្តល់ជូនលោកអ្នកនូវលទ្ធភាពចូលទៅកាន់គណនី គ្រប់គ្រង និងធ្វើប្រតិបត្តិការគណនីរបស់លោកអ្នកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានតាមរយៈថ្នាល ឬកម្មវិធីធនាគារចល័ត FTB Business Mobile App ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ការចូលទៅកាន់ និងការធ្វើប្រតិបត្តិការពីគណនីរបស់លោកអ្នកអាចប្រព្រឹត្តទៅបានស្ទើរ គ្រប់ទីកន្លែងពេញ ២៤ម៉ោងក្នុងមួយថ្ងៃ។ ជាមួយសេវាធនាគារតាមអ៊ីនធឺណិត ប្រតិបត្តិការនិមួយៗត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ចាប់ពីចំណុចចាប់ផ្តើម រហូតដល់ទីបញ្ចប់ដោយយន្តការកំណត់ និងបែងចែកការទទួលខុសត្រូវ និងសិទ្ធិរបស់អ្នកប្រើប្រាស់យ៉ាងច្បាស់លាស់។

អត្ថប្រយោជន៏

  • លោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង
  • កាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ ការលួច និងការក្លែងបន្លំក្នុងរូបភាពផ្សេងៗ ជាមួយការទូទាត់ដោយមិនប្រើសាច់ប្រាក់
  • ងាយស្រួល ចំណេញពេលវេលា កាត់បន្ថយចំណាយច្រើនយ៉ាង និងរីករាយជាមួយនឹងកម្រៃសេវាអនុគ្រោះ
  • មិនគិតថ្លៃសេវាចុះឈ្មោះប្រើប្រាស់ និងថ្លៃសេវាប្រចាំខែ
  • ធនាគារផ្តល់សេវាគាំពារអតិថិជន ២៤ម៉ោងដើម្បីជួយដោះស្រាយបញ្ហាជូនអតិថិជន អតិថិជនអាចទំនាក់ទំនងមកកាន់មណ្ឌលសេវាកម្មអតិថិជនតាមរយៈ អ៊ីមែល ទូរស័ព្ទ ឬមធ្យោបាយផ្សេងទៀតដែលធនាគារបានជំរាបជូនដើម្បីរាយការណ៍ និងទទួលការកិច្ចគាំពារលើបញ្ហាដែលបានជួបប្រទះ

មុខងារសំខាន់ៗ

  • ពិនិត្យ និងទាញយកសាវតារប្រតិបត្តិការ
  • ទូទាត់វិក្កយបត្រ (មានដូចជា សេវាអ៊ីនធឺណិត ទឹក ភ្លើង និងសេវាសាធារណៈ)
  • ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតរបស់លោកអ្នក ផ្ទេរទៅធនាគារក្នុងស្រុក ឬក្រៅស្រុកទៀតផង
  • ផ្ទេរប្រាក់ទៅគណនីច្រើនក្នុងពេលតែមួយ ឬផ្ទេរប្រាក់ជាកញ្ចប់ (មានតែនៅលើថ្នាល)
  • បញ្ចូលកាតទូរស័ព្ទ
  • ស្នើសុំសៀវភៅមូលប្បទានបត្រ មូលប្បទានបត្រធនាគារ និងបញ្ឈប់សន្លឹកមូលប្បទានបត្រ
  • កំណត់សិទិ្ធអ្នកប្រើប្រាស់ និងគ្រប់គ្រងគណនី ទៅតាមការបែកចែងរបស់ក្រុមហ៊ុន

ការចូលប្រើប្រាស់

  • អ្នកអាចចូលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុនតាមរយៈថ្នាល online platform
  • ឬទាញយកកម្មវិធីធនាគារចល័ត FTB Business Mobile App តាមរយៈ download link

លក្ខខណ្ឌតម្រូវ

ដើម្បីចុះឈ្មោះប្រើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន លោកអ្នកត្រូវ៖

  • មានគណនីចរន្ត គណនីបញ្ញើមានកាលកំណត់ ឬគណនីសន្សំ
  • បំពេញ «ទំរង់បែបបទសម្រាប់ប្រើប្រាស់សេវាធនាគារតាម អ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន»
  • ដាក់ស្នើ «ទំរង់បែបបទសម្រាប់ប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិត ជាលក្ខណៈក្រុមហ៊ុន» ដែលបានបំពេញនៅសាខា FTB ដែលជិតបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ FTB ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០២៣ ៨៦២ ១១១ សំរាប់ការណែនាំបន្ថែម។