គណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល

គណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល

សុពលភាពកម្មវិធីពិសេស៖  ១០ ខែមេសា ដល់ ១០ ខែកក្កដា ឆ្នាំ២០២៣
លក្ខណៈពិសេស

រយៈពេល គណនីរៀល
៩ ខែ ៦.៧៥%
១២ ខែ ៧.៥០%
២៤ ខែ ៧.៧៥%

អត្ថប្រយោជន៍

  • ផ្តល់ជូនវិញ្ញាបនប័ត្រប្រាក់បញ្ញើដោយឥតគិតថ្លៃ
  • មានឱកាសឈ្នះរង្វាន់ជាច្រើន
  • ប្រើប្រាស់សេវាធនាគារចល័ត និងអនឡាញដោយឥតគិតថ្លៃ

សិទ្ធិទទួលបាន

  • សម្រាប់ឯកត្តជន ឬម្ចាស់គណនីរួម ឬស្ថាប័ន/អង្គភាពផ្សេងៗ លើកលែងតែស្ថាប័នហិរញ្ញវត្ថុ
  • ជម្រើសបើកគណនីជាប្រាក់រៀល

លក្ខខណ្ឌ

  • ចំនួនទឹកប្រាក់អប្បបរិមាសម្រាប់បើកគណនីមានគណនីប្រាក់បញ្ញើមានកាលកំណត់ថ្មីចាប់ពី ៤ លានរៀល
  • ការផ្តល់ជូននេះសម្រាប់អតិថិជនបើកគណនីមានគណនីប្រាក់បញ្ញើមានកាលកំណត់ថ្មី
  • អនុវត្តសម្រាប់តែគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលផ្តល់ការប្រាក់ដល់កាលកំណត់ និងបន្តដោយស្វ័យប្រវត្តិតែប៉ុណ្ណោះ
  • សម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ដែលមានចំនួនទឹកប្រាក់អប្បបរិមា២០ លានរៀលនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ១សន្លឹក ។
  • អតិថិជនម្នាក់អាចទទួលបានរង្វាន់តែមួយប៉ុណ្ណោះ
  • រាល់គណនីប្រាក់បញ្ញើមានកាលកំណត់ដែលត្រូវបានបិទមុនកាលកំណត់ អតិថិជនមិនទទួលបានអត្រាការប្រាក់ដូចដែលបានផ្តល់ជូនក្នុងកំឡុងពេលឡើយ ព្រមទាំងមិនមានសិទ្ទិចូលរួមចាប់រង្វាន់ផងដែរ ។
  • សម្រាប់សមាជិកគ្រួសារនិយោជិត (ប្តី/ប្រពន្ធ ឪពុកម្តាយ និងកូន) និងថ្នាក់ដឹកនាំទាំងអស់របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាមិនមានសិទ្ធិទទួលបានការចាប់រង្វាន់ឡើយ ។
  • រង្វាន់មិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់ ឬប្តូរជាផលិតផលផ្សេងបាននោះទេ ។
  • អ្នកឈ្នះរង្វាន់តម្រូវឲ្យមកទទួលរង្វាន់យ៉ាងយូរ ១៥ថ្ងៃក្រោយថ្ងៃដែលធនាគារFTB បានប្រកាស និងធ្វើការទំនាក់ទំនងផ្តល់ព័ត៌មាន ។ ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនបានមកទទួល ឬមិនអាចទំនាក់ទំនងបានតាមកាលបរិច្ឆេទដូចបានកំណត់ ធនាគារមានសិទ្ធិជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស ។
  • អ្នកដែលឈ្នះរង្វាន់ក្នុងកម្មវិធីនេះ យល់ព្រមអនុញ្ញាតឲ្យធនាគារអាចបង្ហាញនូវឈ្មោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និង/ឬគេហទំព័ររបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ។
  • ការចាប់រង្វាន់ប្រព្រឹត្តិនៅថ្ងៃ ១១ ខែកក្កដា ឆ្នាំ២០២៣ និងមានការជូនដំណឹងនៅតាមបណ្តាញសាខា ទំព័រហ្វេសប៊ុក និងវ៉េបសាយរបស់ធនាគារ FTB ។
  • ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនចាំបាច់មានការជូនដំណឹងជាមុនឡើយ ។