ឥណទានវិបារូបន៍

ការពិពណ៌នា៖ ឥណទានវិបារូបន៍របស់យើងអាចជួយបំពេញបន្ថែមនូវតំរូវការទុនបំរុងរបស់អាជីវកម្មលោកអ្នកប្រកបដោយភាពបត់បែន
រយះពេលផ្តល់ឥណទាន៖ ០១ឆ្នាំនិងត្រូវត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ
អត្រា​ការ​ប្រាក់៖ អត្រាការប្រាក់ប្រកួតប្រជែង
រូបិយប័ណ្ណ៖ ជម្រើសគណនីជា ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិច
ទំហំឥណទាន៖ ផ្តល់ជូនចាប់ពី៤០.០០០.0០០រៀល ឡើងទៅ
ទ្រព្យធានា៖ ដីធ្លី និង/ឬ ផ្ទះដែលមាន ប្លង់ទន់ ឬប្លង់រឹង

សិទ្ធិទទួលបាន៖

  • នីតិជនជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី ១៨ដល់ ៦០ឆ្នាំ
  • នីតិបុគ្គលដែលបានចុះបញ្ជីត្រឹមត្រូវ

ឯកសារគាំទ្រ៖

  • ប្រវត្តិរូប​ក្រុមហ៊ុន
  • លិខិតសំគាល់ខ្លួនដែលចេញដោយអជ្ញាធរមានសមត្ថកិច្ច
  • អនុស្សរណៈក្រុមហ៊ុន
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • អាជ្ញាប័ណ្ណអាជីវកម្ម
  • ប័ណ្ណពន្ធប៉ាតង់
  • របាយការណ៍ហិរញ្ញវត្ថុក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ
  • របាយការណ៍វាយតម្លៃទ្រព្យបញ្ចាំ
  • ផែនការអាជីវកម្ម ឬផែនការវិនិយោគ
  • ឯកសារផ្សេងៗទៀតដែលតម្រូវដោយធនាគារ​ FTB