ប័ណ្ណសហសញ្ញាពាណិជ្ជកម្ម

បើលោកអ្នកជាហ្វេនរបស់​ Caltex យើងខ្ញុំមានកម្មវិធីប័ណ្ណមួយសំរាប់ប្រើប្រាស់ឥន្ធនៈ ជាប័ណ្ណសហសញ្ញាពាណិជ្ជកម្មរវាង FTB និង Caltex ផលិត​ឡើងជាពិសេសសំរាប់អតិថិជនគ្រប់ប្រភេទ។ វាផ្តល់ដល់លោកអ្នកនូវជម្រើសសម្រាប់ចាក់ប្រេងឥន្ធនៈ ជាវទំនិញ និង​សេវាកម្មពីគ្រប់ស្ថានីយ៍​​ Caltex និង Star Marts​ ដែលចូលរួមទូទាំងប្រទេសកម្ពុជា។ វាផ្តល់នូវមុខងារសំរាប់គ្រប់គ្រងមួយចំនួន ភាពងាយស្រួល ល្បឿនប្រតិបត្តិការ និងសុវត្ថិភាព។ ប័ណ្ណនេះអាចរកជាវបាន និងបញ្ចូលទឹកប្រាក់សំរាប់ប្រើប្រាស់តាមគ្រប់បណ្តាស្ថានីយ៍ Caltex និង Star Marts ព្រមទាំងសាខារបស់ FTB ។

បញ្ជីស្ថានីយ៍​​ Caltex និង Star Marts​ ដែលចូលរួមទូទាំងប្រទេស

 
ស្គេនទីនេះដើម្បីស្វែងរកទីតាំង
 

លក្ខណៈពិសេស

  • ស័ក្តិសមបំផុតសម្រាប់យុវវ័យ បុគ្គលិកក្រុមហ៊ុន ព្រមទាំងធុរជន
  • អាចបញ្ចូលទឹកប្រាក់កាន់តែច្រើនតាមដែលអ្នកចូលចិត្តនៅគ្រប់ស្តារម៉ាត និងបញ្ជរបេឡាតាមសាខាធនាគារ FTB
  • មិនចាំបាច់ប្រើសាច់ប្រាក់បើទូទាត់ដោយប្រើកាសកាត
  • អាចបញ្ចូលទឹកប្រាក់ជាប្រាក់ដុល្លារតែប៉ុណ្ណោះ
  • អាចបញ្ចូលទឹកប្រាក់រហូតដល់ ៥០០ដុល្លារក្នុងមួយថ្ងៃ
  • ប័ណ្ណមានសុពលភាពប័ណ្ណដល់ទៅ ៥ឆ្នាំ
  • អាចចុះឈ្មោះជាមួយកម្មវិធី FTB Mobile របស់ធនាគារ FTB
  • ទទួលយកនៅស្ថានីយ៍កាល់តិច កាហ្វេផ្លាស និងស្តារម៉ាត ដែលបានចូលរួមតែប៉ុណ្ណោះ។

អត្ថប្រយោជន៍

  • ទទួលបានការបញ្ចុះតម្លៃ 2% រាល់ពេលបញ្ចូលទឹកប្រាក់នៅស្តាម៉ាត (រហូតមានការជូនដំណឹងជាថ្មីពីក្រុមហ៊ុន Chevron)
  • ការចុះឈ្មោះងាយស្រួល និងសាមញ្ញ
  • ស័ក្តិសមបំផុតសម្រាប់ប្រើជាប័ណ្ណអំណោយ សំរាប់លើកទឹកចិត្ត ឬជំរុញការលក់
  • មានសុវត្ថិភាពជាមួយលេខសម្ងាត់ ដើម្បីការពារការលួចបន្លំ
  • មានភាពងាយស្រួលក្នុងការត្រួតពិនិត្យសមតុល្យតាមរយៈកម្មវិធីធនាគារចល័ត FTB Mobile របស់ធនាគារ FTB ឬជាមួយម៉ាស៊ីនអេធីអឹមរបស់ ធនាគារ FTB ។

លក្ខខណ្ឌតម្រូវ

  • ជា​នីតិជន
  • មាន​អត្តសញ្ញាណប័ណ្ណ​ លិខិត​ឆ្លងដែន ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេងៗ​ដែល​មាន​សុពលភាព
  • មានលេខទូរស័ព្ទដៃ និងសារអេឡិចត្រូនិក

ទំហំ និងចំនួនប្រតិបត្តិការ

ប្រភេទប្រតិបត្តិការ ទំហំទឹកប្រាក់ (ដុល្លារ) ចំនួនប្រតិបត្តិការ
ដកប្រាក់ពីម៉ាស៊ីនអេធីអឹមប្រចាំថ្ងៃ មិនមាន មិនមាន
ដកប្រាក់ពីម៉ាស៊ីនឆូតប័ណ្ណប្រចាំថ្ងៃ មិនមាន មិនមាន
ទិញទំនិញប្រចាំថ្ងៃ (នៅស្ថានីយ៍កាល់តិចតែប៉ុណ្ណោះ) ៥០០,០០ ៥០ ដង
បញ្ចូលទឹកប្រាក់ប្រចាំថ្ងៃ ៥០០,០០ ៧ ដង
ផ្ទេរប្រាក់ប្រចាំថ្ងៃ មិនមាន មិនមាន