បើកគណនីកាលកំណត់ជាប្រាក់រៀល ទទួលបានរហូតដល់ ២០លានរៀល ភ្លាមៗ!

បើកគណនីកាលកំណត់ជាប្រាក់រៀល ទទួលបានរហូតដល់ ២០លានរៀល ភ្លាមៗ!

បើកគណនីមានកាលកំណត់និងដាក់ប្រាក់បញ្ញើជាប្រាក់រៀលឥឡូវនេះ លោកអ្នកនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ២០លានរៀល ភ្លាមៗ ជាមួយអត្រាការប្រាក់ខ្ពស់! លោកអ្នកអាចមកកាន់សាខាធនាគារ FTB ដែលស្ថិតនៅជិតលោកអ្នក ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ ។

សុពលភាពប្រូម៉ូសិន ថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២

ភាគរយសាច់ប្រាក់ជាប្រាក់រៀល
សម្រាប់គណនីបញ្ញើមានកាលកំណត់
ប្រាក់រង្វាន់ផ្តល់ជូន (សមមូល)
ភាគរយ សាច់ប្រាក់ច្រើនបំផុត
១០០% នៃសាច់ប្រាក់សរុបជាប្រាក់រៀល ០,២០% ២០ លានរៀល
៣០% នៃសាច់ប្រាក់សរុបជាប្រាក់រៀល ០,១៥% ១២ លានរៀល

សិទ្ធិទទួលបាន

  • សម្រាប់អតិថិជនឯកត្តបុគ្គល ឬ ម្ចាស់គណនីរួម និងក្រុមហ៊ុន
  • ដាក់ប្រាក់បញ្ញើមានកាលកំណត់ជម្រើសគណនីជាប្រាក់រៀល
  • ការផ្តល់ជូននេះសម្រាប់អតិថិជនសម្រាប់អតិថិជនឯកត្តបុគ្គល ឬ ម្ចាស់គណនីរួម និងក្រុមហ៊ុនដែលបើកគណនីមានកាលកំណត់ ហើយដាក់ប្រាក់បន្ថែមចូលក្នុងគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល ក្នុងអំឡុងពេលយុទ្ធនាការ

មិនមានសិទ្ធិទទួលបាន

  • គណនីរបស់ស្ថាប័នហិរញ្ញវត្ថុ
  • គណនីត្រូវបានផ្តល់ជូនជាមួយលក្ខខណ្ឌពិសេស
  • គោលបំណងផ្សេងទៀតដែលត្រូវបានវាយតម្លៃថាមិនមានសិទ្ធិទទួលបានដោយអ្នកគ្រប់គ្រង ។

បញ្ញាតិ និងលក្ខខណ្ឌទូទៅ

  • ការផ្តល់ជូនពិសេសនេះសម្រាប់តែការបើកគណនីបញ្ញើមានកាលកំណត់ថ្មីដែលមានកាលស្មើ ឬលើសពី ១ ឆ្នាំលើកលែងតែអតិថិជនដែលបានបិទគណនីបញ្ញើមានកាលកំណត់មុនកាលបរិច្ឆេទដល់បានកំណត់ ហើយរង្វាន់ដែលបានរៀបចំគឺមានចំនួនកំណត់ទៅតាមគោលការណ៍ “មកមុន ផ្តល់ជូនមុន” ។
  • ប្រាក់រង្វាន់នឹងត្រូវផ្តល់ជូនអតិថិជននៅពេលបើកគណនីប្រាក់បញ្ញើមានកាលកំណត់ និងក្នុងអំឡុងពេលប្រូម៉ូសិន ។
  • ក្នុងករណីដែលអតិថិជនបិទគណនីប្រាក់បញ្ញើមានកាលកំណត់មុនកាលកំណត់ អតិថិជនត្រូវប្រគល់ប្រាក់រង្វាន់ដែលបានផ្តល់នៅពេលបើកគណនី មកឲ្យធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) វិញ ។
  • អតិថិជនទាំងអស់ដែលបានចូលរួមក្នុងការផ្តល់ជូនពិសេសនេះ ត្រូវគោរពតាមលក្ខខណ្ឌដូចដែលបានចែងទាំងនេះ ។ FTB សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ចប់ ឬផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌទាំងនេះនៅដំណាក់កាលណាមួយប្រសិនបើធនាគារយល់ថាចាំបាច់នៅក្នុងស្ថានភាពណាមួយដែលអាចកើតឡើងក្រៅការគ្រប់គ្រងរបស់ខ្លួន ហើយនឹងមិនផ្តល់រង្វាន់ ឬសំណងណាមួយដោយគ្មានការជូនដំណឹងជាមុន ។
  • អតិថិជនយល់ព្រមទទួលយកលក្ខខណ្ឌក្នុងការផ្តល់ជូនពិសេសនេះ និងអនុញ្ញាតិឲ្យធនាគារប្រមូលព័ត៌មានផ្ទាល់ខ្លួន ដើម្បីរក្សាទុកនៅលើមូលដ្ឋានទិន្នន័យរបស់FTB ហើយធនាគារអាចប្រើប្រាស់ទិន្នន័យនេះសម្រាប់ធ្វើការទំនាក់ទំនងក្នុងពេលនៃការផ្តល់ជូនពិសេសនេះ ។ អតិថិជនដែលចូលរួមក្នុងការផ្តល់ជូនពិសេសនេះនឹងមិនមានការជំទាស់ណាមួយចំពោះធនាគារFTB ក្នុងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនក្នុងគោលបំណងដូចមានចែងនៅក្នុងនេះ ។