ការទូទាត់ឆ្លងដែន

ធនាគារ FTB ផ្តល់ជូនសេវាទូទាត់បែបឌីជីថលសម្រាប់អតិថិជនដែលរស់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសថៃ ។ អតិថិជនអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មជូនដល់អាជីវករនៅប្រទេសថៃតាមរយៈការស្គែនឃ្យូអរកូដ របស់ធនាគារជាដៃគូ ដោយប្រើប្រាស់សេវាធនាគារចល័ត (FTB Mobile):

ធនាគារដៃគូ:

  • Siam Commercial Bank
  • Krungthai Bank
  • Krungsri Bank
  • Bangkok Bank
  • Kasikorn Bank

កម្រៃប្រតិបត្តិការ

  • ៣០០ រៀល* ក្នុងមួយប្រតិបត្តិការ

ទំហំប្រតិបត្តិការ

  • ទំហំទូទាត់់ក្នុងមួយប្រតិបត្តិការរហូតដល់ ១០០.០០០ ថៃបាត ឬសមមូល
  • ទំហំទូទាត់់ក្នុងមួយថ្ងៃរហូតដល់ ៥០០.០០០ ថៃបាត ឬសមមូល

បញ្ញត្តិ និងលក្ខខណ្ឌ

  • អតិថិជនតម្រូវឱ្យបើកគណនីជា ប្រាក់រៀល ដើម្បីអាចធ្វើប្រតិបត្តិការទូទាត់ជូនអាជីវករនៅប្រទេសថៃតាមរយៈសេវាធនាគារចល័ត (FTB Mobile) ។
  • ការបើកគណនីយោងទៅលើលក្ខខណ្ឌនៃការបើកគណនីដែលលោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅទីនេះ
  • ដើម្បីអាចធ្វើប្រតិបត្តិការស្គែន និងទូទាត់បាន, សូមទាញយក និងចុះឈ្មោះប្រើប្រាស់ សេវាធនគារចល័ត (FTB Mobile) ។
  • សម្រាប់អតិថិជនដែលមិនទាន់បានចុះឈ្មោះប្រើប្រាស់ សូមស្វែងយល់បន្ថែមតាមរយៈតំណភ្ជាប់នេះ https://youtu.be/xy-agR9pGkk

ចំណាំ: អត្រាប្តូរប្រាក់ផ្តល់ជូនប្រចាំថ្ងៃ សម្រាប់ព័ត៌មានលម្អិតសូមស្វែងរកបន្ថែមតាមរយៈតំណភ្ជាប់នេះ