ប.ស.ស

សេវាបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

សេវាទូទាត់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឥឡូវនេះមាននៅតាមបញ្ជរសាខាទាំងអស់របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

រូបិយប័ណ្ណសម្រាប់បង់ភាគទាន (ប.ស.ស)

  • រូបិយប័ណ្ណសម្រាប់បង់ភាគទានគឺជា “ប្រាក់រៀល”
  • អាត្រាប្តូរប្រាក់ប្រកួតប្រជែងខ្ពស់ សម្រាប់រូបិយប័ណ្ណផ្សេងទៀត

ឯកសារតម្រូវ

  • លិខិតប្រកាសបង់ភាគទាន (ប.ស.ស) ដែលមានឈ្មោះ និងលេខអត្តសញ្ញណសហគ្រាស
  • ជម្រើសមធ្យោបាយទូទាត់ជាសាច់ប្រាក់ ឬផ្ទេរពីគណនី

អត្ថប្រយោជន៍

  • រហ័ស និងងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នកក្នុងការបង់ភាគទាន(ប.ស.ស) ប្រកបដោយសុវត្ថិភាព
  • ផ្តល់ជូនសេវាបង់ភាគទានដោយឥតគិតថ្លៃ

ថេរវេលាប្រតិបត្តិការ

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ ៤:០០នាទីល្ងាច និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ ១១:៣០នាទីព្រឹក
  • សាខាទួលគោក និងសាខាផ្សារធំថ្មី ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨:០០នាទីព្រឹក ដល់ ៤:០០នាទីល្ងាច
  • លេខទំនាក់ទំនង៖ ០២៣ ៨៦២ ១១១
  • តំណភ្ជាប់ទៅកាន់ Google Map: bit.ly/3ouD4en