ធនាគារ​​ FTB និងក្រុមហ៊ុនអឹមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក រៀបចំកម្មវិធីបញ្ចប់ការសាងសង់គ្រោងអគារ FTB Tower ជាស្ថាពរ

(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុនអ៊ឹមអេសអ៊ិន អេច អិនវេសម៉ិន ឯ.ក (MSNH Investment Co., Ltd) បានរៀបចំពិធីបញ្ចប់ការសាងសង់ គ្រោងអគារ FTB Tower ដែលជាទីស្នាក់ការកណ្ដាលថ្មីរបស់ខ្លួនរួចរាល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ធនាគារ FTB បានរួមសហការជាមួយក្រុមហ៊ុន MSNH ក្នុងការសាងសង់ អគារ FTB Tower ដែលបានរៀបចំពិធីបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ពិធីបញ្ចប់ការសាងសង់គ្រោងអគារ FTB Tower ប្រារព្ធឡើងនៅការដ្ឋានអគារផ្ទាល់ដោយ ក្រោមអធិបតីភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈ គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ FTB និងក្រុមហ៊ុន MSNH រួមជាមួយនឹងក្រុមហ៊ុនទទួលការ សាងសង់ China Construction Midland Cambodia ក្រុមហ៊ុនBV (អ្នកគ្រប់គ្រងគម្រោង) អម ជាមួយទីប្រឹក្សារួមមាន ក្រុមហ៊ុន Aedas (ស្ថាបត្យករគម្រោង) ក្រុមហ៊ុនMeinhardt និងក្រុម ហ៊ុន BK Asia។

ទីស្នាក់ការកណ្ដាលថ្មី “FTB_Tower” មានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ អគារ FTB Tower នឹងមានកម្ពស់សរុបចំនួន ២៨ជាន់ និងមានជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជា ចំណតម៉ូតូនិងឡាន។ អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោ រម្យ ខណ្ឌ៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅ ចំកណ្ដាលទីក្រុងភ្នំពេញ។ អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទ អគារលំដាប់ខ្ពស់ ហើយការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារៈទំនើបៗ រួមទាំងបច្ចេកវិទ្យា ចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម : សុវត្ថិភាពអគ្គីភ័យ ការសន្សំសំចៃថាមពល និងការ ការពារបរិស្ថានស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងអន្តរជាតិ។

ឯកឧត្តម អានវ៉ានិច ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ FTB បានថ្លែងថា៖ “អគារ ការិយាល័យមួយនេះ គឺជានិមិត្តរូបនៃភាពរឹងមាំ និរន្តរភាព ភាពរុងរឿង មហិច្ឆតា និងការប្តេជ្ញចិត្តរបស់ធនាគារ FTB ដើម្បីប្រតិបត្តិការប្រកបដោយចីរភាពរយៈពេលវែង។” លោកបានបន្ថែម ទៀតថា៖ “ព្រឹត្តិការណ៍ថ្ងៃនេះធ្វើអោយធនាគារ FTB កាន់តែខិតជិតមួយជំហានបន្ថែមទៀតក្នុងការផ្តល់ នូវអគារលំដាប់អន្តរជាតិ ជូនដល់បុគ្គលិក អតិថិជន និងដៃគូធុរកិច្ច ដែលឆ្លុះបញ្ចាំងពីគុណតម្លៃ និងចក្ខុ វិស័យ ជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តនៅក្នុងប្រទេសកម្ពុជា។”

គម្រោងសាងសង់អគារ FTB Tower នឹងបញ្ចប់ក្នុងខែតុលាខាងមុខ បន្ថែមពីនេះទៀតការរចនា ខាងក្នុង និងការងារដំឡើងប្រព័ន្ធផ្សេងៗនៃអគារ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

អំពីធនាគារ FTB: ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការ ទុកចិត្ដចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុសម្បូរបែបជូន អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយការបន្តពង្រីបណ្តាញសាខា និងធនាគារ ចល័ត ព្រមទាំងទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨ ពាន់លានដុល្លារអា មេរិក ធនាគារ FTB ប្តេជ្ញានឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាព បន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួល បានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕