កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) មានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលអនុញ្ញាតឱ្យអតិថិជនអាចទូទាត់វិក្កយបត្រ PAS បានយ៉ាងងាយស្រួលតាមរយៈកម្មវិធី PAS Mobile ជាមួយធនាគារ FTB ដោយទូទាត់ជាមួយនឹងគណនី។

អត្ថប្រយោជន៍៖
 • ដំណើរការទូទាត់បានភ្លាមៗ
 • ការទូទាត់ប្រកបដោយសុវត្ថិភាព
 • ទូទាត់វិក្កយបត្រគ្រប់ពេលវេលា គ្រប់ទីកន្លែង

ឯកសារតម្រូវ៖
អតិថិជនអាចទូទាត់វិក្កយបត្រកំពង់ផែស្វយ័តក្រុងព្រះសីហនុតាមរយៈកម្មវិធី PAS Mobile ជាមួយធនាគារ FTB ដោយទូទាត់ជាមួយនឹងគណនី។ ដើម្បីធ្វើប្រតិបត្តិការទូទាត់ អតិថិជនតម្រូវឱ្យមានឯកសារដូចខាងក្រោម៖
 • វិក្កយបត្រដែលមានសុពលភាពចេញដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ
 • កម្មវិធី PAS Mobile
 • កម្មវិធី FTB Mobile

រូបិយប័ណ្ណ
 • ការទូទាត់ត្រូវបានដំណើរការជាដុល្លារសហរដ្ឋអាមេរិក (USD)
 • រូបិយប័ណ្ណផ្សេងទៀតនឹងត្រូវបានប្តូរទៅជាដុល្លារសហរដ្ឋអាមេរិក (USD) ដោយផ្អែកលើអត្រាប្តូរប្រាក់