គម្រោងធានាឥណទាន សម្រាប់វិស័យជលផលក្រោយប្រមូលផល

ធនាគារ FTB បានសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោម “គម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល” បង្កើតឡើង ដើម្បីផ្តល់ឥណទាន ដល់ម្ចាស់សហគ្រាស និងម្ចាស់អាជីកម្ម លើវិស័យជលផលក្រោយប្រមូលផល ដែលត្រូវការជំនួយហិរញ្ញវត្ថុ ដើម្បីពង្រីក និងធ្វើទំនើបកម្មអាជីវកម្ម។

គម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល បង្កើតឡើងដើម្បីផ្តល់ឥណទានដែលមានការធានាជូនដល់ក្រុមហ៊ុន/អាជីវកម្ម ឬសហគ្រាសដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងមូលនិធិដោយ CGCC។

លក្ខណៈពិសេស៖

  • ទំហំកម្ចី ៖ ផ្ដល់ជូនរហូតដល់ 75,000 ដុល្លារអាមេរិក
  • អត្រាការប្រាក់៖ ប្រកួតប្រជែង
  • ទ្រព្យធានា៖ មិនមានទ្រព្យធានា
  • រយៈពេលកម្ចី ៖ រហូតដល់ 5ឆ្នាំ

អត្ថប្រយោជន៍៖

  • គាំទ្រ និងទទួលបានការធានាដោយ CGCC
  • ជំនួយឥតសំណងរហូតដល់ 6ម៉ឺនដុល្លារ
  • ទទួលបានផែនការអាជីវកម្មដែលផ្តល់ដោយអ្នកបច្ចេកទេស

សិទ្ធិទទួលបានកម្ចី៖

  • សហគ្រាសគឺជាសិប្បករជនជាតិខ្មែរ ស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល
  • ចុះឈ្មោះជាមួយក្រសួងដូចខាងក្រោម
  •   – ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
      – ឬក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
      – ឬក្រសួងពាណិជ្ជកម្ម

  • សហគ្រាសធុនមីក្រូ តូច ឫមធ្យម និងសហគ្រាសធុនធំ ដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី ៥០%)
  • ការវិនិយោគត្រូវពាក់ព័ន្ធទៅនឹងការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលដែលរួមមាន បង្កើនផលិតភាពផលិតកម្ម គុណភាព ភាពប្រកួតប្រជែង និងទទួលបានទីផ្សារថ្មី
  • សហគ្រាសដែលទទួលបានការគាំទ្រដោយ UNIDO
  • អ្នកស្នើសុំកម្ចីត្រូវមានអាជីវកម្មដែលមានស្ថេរភាពហិរញ្ញវត្ថុ

ឯកសារតម្រូវ៖

  • ប្រវត្តិរូបក្រុមហ៊ុន
  • លិខិតសម្គាល់ខ្លួនដែលចេញដោយអជ្ញាធរមានសមត្ថកិច្ច
  • អនុស្សរណៈក្រុមហ៊ុន
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • អាជ្ញាប័ណ្ណអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់
  • ផែនការអាជីវកម្ម ឬផែនការវិនិយោគ
  • ឯកសារផ្សេងៗទៀតដែលតម្រូវដោយធនាគារFTB

របៀបស្នើ៖

  • អតិថិជនអាចអញ្ជើញមកទីតាំងសាខាធនាគារដែលនៅជិតលោកអ្នក https://ftb.com.kh/en/contact/ftb-locator/
  • សម្រាប់ព័ត៌មានលម្អិតពីអ្នកជំនាញ សូមទាក់ទងមកកាន់លេខ 1800 200 111