

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) មានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង KESS Innovation PLC ដែលអនុញ្ញាតឱ្យអតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់ FTB KHQR។ អតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈ
1. ម៉ាស៊ីន Kiosk របស់អង្គភាពច្រកចេញចូលតែមួយ
អតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមម៉ាស៊ីន Kiosk នៅក្នុងអង្គភាពច្រកចេញចូលតែមួយ។ គ្រាន់តែជ្រើសរើស FTB KHQR ជាជម្រើសបង់ប្រាក់ ហើយស្កេនដោយប្រើកម្មវិធី FTB Mobile ។
ឯកសារតម្រូវសម្រាប់បង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖
2. គេហទំព័រប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមគេហទំព័រប្រព័ន្ធអនឡាញ៖ service.mlmupc.gov.kh។ គ្រាន់តែជ្រើសរើស FTB KHQR ជាជម្រើសបង់ប្រាក់ ហើយស្កេនដោយប្រើកម្មវិធី FTB Mobile ។
ឯកសារតម្រូវសម្រាប់បង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖
អត្ថប្រយោជន៍
• រហ័ស និងងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នកដែលត្រូវយកទៅបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
• មានឱកាសក្នុងការប្រើប្រាស់នូវផលិតផល និងសេវាកម្មផ្សេងៗ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។