ឥណទានសម្រាប់សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត

ក្នុងនាមជាដៃគូសហការជាមួយ PROPARCO ធនាគារ FTB ផ្ដល់កញ្ចប់សេវាប្រាក់កម្ចី ជាមួយលក្ខខណ្ឌពិសេស ជូនតាមតម្រូវការសេវាករផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននូវសេវាមូលដ្ឋានចាំបាច់ដូចជា៖ទឹកស្អាត និងអគ្គិសនី សម្រាប់សហគមន៍គ្រួសារកម្ពុជានៅតំបន់ជុំវិញទីប្រជុំជន និងជនបទ។

លក្ខណៈពិសេស

  • រយៈពេលកម្ចី ៖ រហូតដល់១០ឆ្នាំ
  • រយៈពេលអនុគ្រោះសងប្រាក់ដើម៖ ២៤ ខែ
  • អត្រាការប្រាក់៖ ប្រកួតប្រជែង
  • រូបិយប័ណ្ណ ៖ ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
  • ទំហំកម្ចី ៖ ផ្ដល់ជូនរហូតដល់ ២លានដុល្លារអាមេរិក
  • ទ្រព្យធានា៖
  •  • ទ្រព្យអកម្មដី ឬផ្ទះ (ប្លង់ទន់ ឬប្លង់រឹង)
     • ទ្រព្យសកម្មអាជីវកម្ម ឬអាជ្ញាប័ណ្ណទឹកស្អាត និងអគ្គិសនី
     • គម្រោងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

  • ទទួលបានឧបត្ថម្ភធនលើគម្រោងពីអ្នកជំនាញបច្ចេកទេស

សិទ្ធិទទួលបានកម្ចី៖

  • នីតិបុគ្គល (ចំណែកភាគហ៊ុនជាជនជាតិខ្មែរ > ៥០%)
  • នីតិជនជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំ
  • ឥណទានសម្រាប់តែអាជីវកម្មផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតតែប៉ុណ្ណោះ (សេវាករផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី)

ឯកសារតម្រូវ

  • ប្រវត្តិក្រុមហ៊ុន
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • អាជ្ញាប័ណ្ណអាជីវកម្ម
  • ពន្ធប៉ាតង់
  • របាយការណ៍ចំណូល ចំណាយ និងរបាយការណ៍តុល្យការ
  • លក្ខន្តិកៈក្រុមហ៊ុន
  • អត្តសញ្ញាណបណ្ណជនជាតិខ្មែរ/លិខិតឆ្លងដែន/សៀវភៅគ្រួសារ (សម្រាប់អ្នកស្នើឥណទានផ្ទាល់)
  • ឯកសារបញ្ជាក់ពីទ្រព្យធានា
  • គំនូសលម្អិតពីផែនការរចនាវិស្វកម្ម
  • គម្រោងផែនការសាងសង់/គម្រោងផែនការវិនិយោគ

របៀបស្នើ

  • អតិថិជនអាចអញ្ជើញមកទីតាំងសាខាធនាគារដែលនៅជិតលោកអ្នក https://ftb.com.kh/km/contact/ftb-locator/
  • សម្រាប់ព័ត៌មានលម្អិតពីអ្នកជំនាញ សូមទាក់ទងមកកាន់លេខ ១៨០០ ២០០ ១១១