FTB Logo
២១ មេសា ២០២៦

ធនាគារ FTB និងក្រុមហ៊ុន IHH Healthcare Singapore ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាថែទាំសុខភាពប្រកបដោយស្តង់ដារលំដាប់ពិភពលោក

ធនាគារ FTB និងក្រុមហ៊ុន IHH Healthcare Singapore ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាថែទាំសុខភាពប្រកបដោយស្តង់ដារលំដាប់ពិភពលោក

ថ្ងៃទី០៩ មេសា ឆ្នាំ២០២៦ – ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនអន្តរជាតិ IHH HEALTHCARE SINGAPORE ដែលជាក្រុមហ៊ុនថែទាំសុខភាពធំមួយលំដាប់អន្តរជាតិ ដើម្បីផ្ដល់ជូនប្រជាជនកម្ពុជា ជាពិសេសអតិថិជនរបស់ធនាគារ FTB នូវសេវាថែទាំសុខភាពប្រកបដោយស្តង់ដារលំដាប់ពិភពលោក។

FTB & IHH Healthcare Partner - 2.jpg

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅនៅទីស្នាក់កណ្ដាលនៃធនាគារ FTB ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា និងលោក YING YIH MING ប្រធានគ្រុបផ្នែកប្រតិបត្តិ នៃក្រុមហ៊ុន IHH HEALTHCARE SINGAPORE រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថាប័នទាំងពីរ ដើម្បីចូលរួមធ្វើជាសក្ខីភាព និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការផ្ដល់ជូនដ៏ល្អនេះ។

FTB & IHH Healthcare Partner - 4.jpg

តាមរយៈភាពជាដៃគូនេះ អតិថិជនអាចប្រើប្រាស់ប័ណ្ណ FTB នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកញ្ចប់សេវាថែទាំសុខភាព រួមមានដូចជា ការបញ្ចុះតម្លៃរហូតដល់ 10% លើកញ្ចប់សេវាពិនិត្យសុខភាព ការបញ្ចុះតម្លៃ 5% លើវិក្កយបត្រមន្ទីរពេទ្យ អមជាមួយការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ បាន 24 ម៉ោង និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

ការផ្តល់ជូនពិសេសនេះគឺនឹងមាននៅ មន្ទីរពេទ្យចំនួន 04 ទីតាំងក្នុងប្រទេសសិង្ហបុរី ដូចជា៖

  1. មន្ទីរពេទ្យ GLENEAGLES HOSPITAL
  2. មន្ទីរពេទ្យ MOUNT ELIZABETH HOSPITAL
  3. មន្ទីរពេទ្យ MOUNT ELIZABETH NOVENA HOSPITAL
  4. មន្ទីរពេទ្យ PARKWAY EAST HOSPITAL។

FTB & IHH Healthcare Partner - 3.jpg

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ “ភាពជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន IHH HEALTHCARE SINGAPORE នាថ្ងៃនេះ នឹងអនុញ្ញាតិឱ្យធនាគារ FTB អាចពង្រីកដែនវិសាលភាពក្នុងការផ្ដល់ជូននូវសេវាហិរញ្ញវត្ថុជូនដល់អតិថិជនកាន់តែទូលំទូលាយ។ តាមរយៈការផ្ដល់ជូននូវសេវាថែទាំសុខភាពលំដាប់អន្តរជាតិនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការតាំងចិត្តរបស់ធនាគារ ចំពោះសុខុមាលភាពរបស់អតិថិជន ក៏ដូចជាការយកចិត្តទុកដាក់ចំពោះអតិថិជនទាំងសុខភាពហិរញ្ញវត្ថុ និងសុខភាពផ្ទាល់ខ្លួន មិនថាពួកគាត់នៅក្នុងស្រុក ឬចេញទៅក្រៅប្រទេសនោះឡើយ។”

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី1នៅកម្ពុជា ជាការពិតណាស់ ធនាគារ FTB តែងតែបន្តប្ដេជ្ញាចិត្ត និងត្រៀមលក្ខណៈ ឱ្យកាន់តែប្រសើរឡើងក្នុងការផ្ដល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយគុណភាព និងទំនុកចិត្តជូនអតិថិជនក៏ដូចជាដៃគូធុរកិច្ចទាំងអស់ឱ្យកាន់តែងាយស្រួល ទំនើប ប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាហិរញ្ញវត្ថុខ្ពស់ សមស្របទៅតាមបម្រែបម្រួលបច្ចេកវិទ្យាទីផ្សារហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

លោក YONG YIN MING ប្រធានគ្រុបផ្នែកប្រតិបត្តិនៃ IHH Healthcare Singapore បានមានប្រសាសន៍នៅក្នុងពីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថា “យើងចាត់ទុកភាពជាដៃគូនេះថាជាជំហានដំបូងដ៏សំខាន់ ក្នុងការតភ្ជាប់បណ្ដាញថែទាំសុខភាពឆ្លងដែនរវាងប្រទសកម្ពុជា និង ប្រទេសសិង្ហបុរី។ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ FTB អនុញ្ញាតឱ្យយើងពង្រីកវិសាលភាពនៃការថែទាំសុខភាពដោយជំនាញច្បាស់លាស់និងទំនុកចិត្តខ្ពស់ជូនដល់អ្នកជំងឺគ្រប់រូប តាមរយៈការសម្របសម្រួលដ៏ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់”។ លោកបានបន្ថែមទៀតថា កម្ពុជាគឺជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយ IHH នឹងបន្តពង្រឹងកិច្ចសហការតាមរយៈការអប់រំ និងជួយសម្របស្រមួលដល់អ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល។

អំពីធនាគារ FTB៖

ជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ 1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ គិតត្រឹមឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ជាង ២.៤៧ ពាន់លានដុល្លារអាមេរិក។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពី IHH៖

IHH HEALTHCARE SINGAPORE គឺជាផ្នែកមួយនៃ IHH HEALTHCARE ដែលជាក្រុមហ៊ុនបណ្ដាញសុខាភិបាលឯកជនលំដាប់ពិភពលោក។ IHH ជាម្ចាស់មន្ទីរពេទ្យល្បីៗជាអន្តរជាតិនៅប្រទេសសិង្ហបុរី រួមមានមន្ទីរពេទ្យ GLENEAGLES មន្ទីរពេទ្យ MOUNT ELIZABETH មន្ទីរពេទ្យ MOUNT ELIZABETH NOVENA និងមន្ទីរពេទ្យ PARKWAY EAST។

អត្ថបទផ្សេងទៀត