ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម
សម្រួលប្រតិបត្តិការអាជីវកម្មរបស់អ្នកឱ្យកាន់តែងាយស្រួល និងរហ័ស ជាមួយសេវាធនាគារសម្រាប់អាជីវកម្មដ៏សម្បូរបែប គ្រប់ដណ្តប់ចាប់ពីការការទូទាត់ប្រាក់ រហូតដល់សេវាបើកប្រាក់បៀវត្ស។

ស្វែងយល់អំពី Proparco

ឥណទានបៃតង
អតិថិជនដែលមានចក្ខុវិស័យលើប្រភេទអាជីវកម្មគ្រប់ប្រភេទលើវិស័យ “ឥណទានបៃតង” អាចស្នើឥណទានបានរហូតដល់ ២លានដុល្លា និងអត្រាការប្រាក់ចាប់ពី ៧% ជាមួយការប្រឹក្សាយោបល់ពីអ្នកជំនាញ ឧបត្ថម្ភធនលើការសិក្សាគម្រោងពីអ្នកជំនាញបច្ចេកទេសច្បាស់លាស់ ជាមួយលក្ខខណ្ឌលើកលែងផ្សេងៗជាច្រើនទៀត ដើម្បីប្រាកដថាអតិថិជនអាចទទួលបានលទ្ធផល និងអាចដំណើរការអាជីវកម្មបានដោយរលូន។

ឥណទានសម្រាប់សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
ក្នុងនាមជាដៃគូសហការជាមួយ PROPARCO ធនាគារ FTB ផ្ដល់កញ្ចប់សេវាប្រាក់កម្ចី ជាមួយលក្ខខណ្ឌពិសេស ជូនតាមតម្រូវការសេវាករផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននូវសេវាមូលដ្ឋានចាំបាច់ដូចជា៖ទឹកស្អាត និងអគ្គិសនី សម្រាប់សហគមន៍គ្រួសារកម្ពុជានៅតំបន់ជុំវិញទីប្រជុំជន និងជនបទ។


