FTB Logo
១១ មិថុនា ២០២៦

ធនាគារ FTB បន្តកិច្ចសហការជាមួយនឹងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អតិថិជនទិញផ្ទះតាមក្ដីស្រមៃ

ធនាគារ FTB បន្តកិច្ចសហការជាមួយនឹងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អតិថិជនទិញផ្ទះតាមក្ដីស្រមៃ

ភ្នំពេញ៖ ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកទីមួយនៅកម្ពុជា បានបន្តកិច្ចសហការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋានជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេកាលពីព្រឹកថ្ងៃពុធ ទី1០ ខែមិថុនា ឆ្នាំ2026។ តាមរយៈកិច្ចសហការនេះ អតិថិជនទាំងអស់ នឹងទទួលបានលក្ខខណ្ឌកាន់តែពិសេស និងមានភាពបត់បែនពីគម្រោងអ័រគីដេ ដោយទំហំកម្ចីបានរហូតដល់ 80% នៃអចលនទ្រព្យសរុប អត្រាការប្រាក់ចាប់ពី 7% និងរយៈពេលកម្ចីរហូតដល់ 20ឆ្នាំ។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ធនាគារ FTB ថ្លែងឱ្យដឹងថា៖ “តាមរយៈការចុះអនុស្សរណៈនៅក្នុងថ្ងៃនេះ ស្ថាប័នយើងទាំងពីរ ក៏បានត្រៀមរួចជាស្រេច ក្នុងការបង្កើន និងពង្រីកកិច្ចសហការរួមគ្នា ក្នុងការផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះពី ក្រុមហ៊ុន «Orkide Development» អាចស្នើប្រាក់កម្ចី ពីធនាគារ FTB រហូតដល់ 8០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់20ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ 7% សម្រាប់ប្រាក់ដុល្លារ ជាមួយលក្ខខណ្ឌងាយស្រួល ក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ។”

ទន្ទឹមនេះនេះ លោក ឈន សុផល នាយកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុ តំណាងឱ្យបុរី អ័រគីដេ បានលើកឡើងថា៖ “ពួកយើងពិតជាមានភាពសប្បាយរីករាយក្នុងការបន្តកិច្ចសហការនេះជាមួយនឹងធនាគារFTB ក្នុងលក្ខខណ្ឌកាន់តែប្រសើរជាងមុនដោយហិរញ្ញប្បទានប្រាក់កម្ចីខុនដូបានរហូតដល់ 70% នៃតម្លៃអចលនទ្រព្យ ដែលជាជម្រើសថ្មីមួយជួយសម្រួលដល់អតិថិជនរបស់យើងផ្ទាល់។ លើសពីហិរញ្ញប្បទានសម្រាប់ខុនដូ ខាងFTBក៏ផ្តល់នូវហិរញ្ញប្បទានប្រាក់កម្ចីផ្ទះ និងហិរញ្ញប្បទានប្រាក់កម្ចីដីធ្លី ផងដែរ។”

តាមរយៈការចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀត ជូនដល់អតិថិជនដែលកំពុងស្វែងរកនូវសេវាកម្ចីទិញលំនៅដ្ឋាន សម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព និងសម្រាប់ការវិនិយោគដែលទទួលបានផលចំណេញកាន់តែច្រើន ជាពិសេសនោះគឺអតិថិជនអាចទទួលបានឥណទាន ក្នុងកំឡុងពេលមិនទាន់មានប្លង់កម្មសិទ្ធិថែមទៀតផង។

អំពីធនាគារ FTB

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយនៅកម្ពុជា ដែលទទួលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារសេដ្ឋកិច្ច និងសង្គម តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន រួមមានអាជីវករ និងពាណិជ្ជករក្នុងស្រុក។ ដោយគិតត្រឹមឆ្នាំ2025 ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ 2.47 ពាន់លានដុល្លារ ឥណទានសរុបមានចំនួន 1.3 ពាន់លានដុល្លារ ជាមួយបណ្ដាញសាខាសរុប27 នៅក្នុងរាជធានីភ្នំពេញនិងខេត្តក្រុងមួយចំនួន។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យ រយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន

បុរី អ័រគីដេ ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលពោរពេញដោយបទពិសោធ ទំនួលខុសត្រូវខ្ពស់ និងឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានដែលរចនាបថប្រណីត និងស៊ីវិល័យ។ គ្រប់គម្រោងរបស់ បុរី អ័រគីដេ ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម ក៏ដូចជាផាសុកភាព និងសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងនីមួយៗហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លិបហាត់ប្រាណ បឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូល ត្រូវបានយាមការដោយក្រុមសន្តិសុខបុរី 24ម៉ោងលើ 24ម៉ោង។

អត្ថបទផ្សេងទៀត