ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម
សម្រួលប្រតិបត្តិការអាជីវកម្មរបស់អ្នកឱ្យកាន់តែងាយស្រួល និងរហ័ស ជាមួយសេវាធនាគារសម្រាប់អាជីវកម្មដ៏សម្បូរបែប គ្រប់ដណ្តប់ចាប់ពីការការទូទាត់ប្រាក់ រហូតដល់សេវាបើកប្រាក់បៀវត្ស។

ស្វែងយល់អំពីសេវាសាធារណៈ

អង្គភាពច្រកចេញចូលតែមួយ
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) មានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយអង្គភាពច្រកចេញចូលតែមួយ និង KESS Innovation PLC ដែលអនុញ្ញាតឱ្យអតិថិជនអាចបង់កម្រៃសេវាអង្គភាពច្រកចេញចូលតែមួយដោយប្រើប្រាស់ FTB KHQR។ អតិថិជនអាចបង់កម្រៃសេវាអង្គភាពច្រកចេញចូលតែមួយតាមរយៈ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) មានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង KESS Innovation PLC ដែលអនុញ្ញាតឱ្យអតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់ FTB KHQR។ អតិថិជនអាចបង់កម្រៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) មានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលអនុញ្ញាតឱ្យអតិថិជនអាចទូទាត់វិក្កយបត្រ PAS បានយ៉ាងងាយស្រួលតាមរយៈកម្មវិធី PAS Mobile ជាមួយធនាគារ FTB ដោយទូទាត់ជាមួយនឹងគណនី។

អគ្គនាយកដ្ឋានពន្ធដារ
អនុញ្ញាតអោយសាធារណជន ជាពិសេសអតិថិជនធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា អាចធ្វើការបង់ពន្ធគ្រប់ប្រភេទនៅតាមបណ្តាញប្រព័ន្ធទូទាត់របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ដើម្បីបំពេញតម្រូវការ និងបង្កើនភាពងាយស្រួលដល់អតិថិជន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានធ្វើសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលអនុញ្ញាតឱ្យជើងសាគយ ប្រតិវេទករ ឬធុរជនក្រៅពីប្រតិវេទករ អាចធ្វើការបង់ពន្ធអាករ និងកាតព្វកិច្ចផ្សេងៗនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

សេវាបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)
សេវាទូទាត់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ឥឡូវនេះមាននៅតាមបញ្ជរសាខាទាំងអស់របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។


