អំពីធនាគារ FTB
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ធនាគារ FTB បានក្លាយជាធនាគារជាទីទុកចិត្ត ចាប់តាំងពីឆ្នាំ១៩៧៩។ ធនាគារបានរួមចំណែកយ៉ាងសម្បើមក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុអស់រយៈពេលជាង០៤ទសវត្សរ៍។ ធនាគារ FTB មានផលិតផល និងសេវាកម្មយ៉ាងសម្បូរបែប សម្រាប់ផ្តល់ជូនដល់អតិថិជនបុគ្គល អាជីវកម្ម និងស្ថាប័ននានាបានគ្រប់តម្រូវការនៅទូទាំងប្រទេស។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញនវានុវត្តន៍ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលផ្តោតលើតម្រូវការអតិថិជន និងការអនុវត្តអាជីវកម្មធនាគារប្រកបដោយចីរភាព ធនាគារ FTB បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់វិស័យហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ និងទំនើប។ គិតត្រឹមឆ្នាំ២០២៥ ធនាគារ FTB សម្រេចបាននូវកំណើនហិរញ្ញវត្ថុយ៉ាងលេចធ្លោដូចជា៖ • ទ្រព្យសកម្មសរុប៖ ២.៤ ប៊ីលានដុល្លារអាមេរិក • ទំហំឥណទាន៖ ១.៣ ប៊ីលានដុល្លារអាមេរិក • ប្រាក់បញ្ញើអតិថិជន៖ លើសពី ២.១ ប៊ីលានដុល្លារអាមេរិក ធនាគារ FTB បន្តប្តេជ្ញាបង្កើតគុណតម្លៃប្រកបដោយនិរន្តរភាពជូនអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងពង្រឹងស្ថានភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំក្នុងនាមជាធនាគារពាណិជ្ជដែលជាជម្រើសទីមួយសម្រាប់អតិថិជននៅកម្ពុជា។

រចនាសម្ព័ន្ធភាគទុនិក:
ធនាគារពាណិជ្ជចំណុះរដ្ឋ (១០%) និងឯកជន (៩០%)
ដើមទុនចុះបញ្:
៧៩.៥០០.០០០,០០ ដុល្លារអាមេរិក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
អាជ្ញាប័ណ្ណអាជីវកម្មលើកដំបូង:
លេខ ១៦ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០០១
វិសោធនកម្មលក្ខនិ្តក:
បានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១០ និងចុងក្រោយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦
ការចុះបញ្ជីពាណិជ្ជកម្មសារជាថ្មី:
លេខ Co៨៨៣៥M/២០០៦ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៦
ទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព
ប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវសង្គម និងចីរភាព ដើម្បីអនាគតកាន់តែប្រសើរ

គំនិតផ្ដួចផ្ដើម CSR
ស្វែងយល់ពីគម្រោងដែលកំពុងអនុវត្តរបស់យើង ក្នុងគោលបំណងលើកកម្ពស់ទំនួលខុសត្រូវបរិស្ថាន បរិយាបន្នឌីជីថល ផលប៉ះពាល់វិជ្ជមានក្នុងសង្គម និងការអនុវត្តប្រកបដោយចីរភាព។
ស្វែងយល់បន្ថែម
សេចក្តីថ្លែងការណ៍ស្តីពីចីរភាព
ស្វែងយល់បន្ថែមអំពីសកម្មភាពចីរភាពដែលយើងកំពុងអនុវត្តនៅកម្ពុជា តាមរយៈការពិនិត្យមើលរបាយការណ៍ប្រចាំឆ្នាំលម្អិត និងទិន្នន័យស្តីពីបរិស្ថានរបស់យើង។
ស្វែងយល់បន្ថែមបទប្បញ្ញត្តិ និងអនុលោមភាពនៃធនាគារជាតិ
ដើរទាន់សភាពការណ៍ និងវិវឌ្ឍទៅមុខជានិច្ចជាមួយធនាគារ FTB — ប្រភពព័ត៌មានដ៏មានទំនុកចិត្តបំផុតរបស់អ្នក សម្រាប់បទប្បញ្ញត្តិថ្មីៗពីធនាគារជាតិនៃកម្ពុជា




