ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម
សម្រួលប្រតិបត្តិការអាជីវកម្មរបស់អ្នកឱ្យកាន់តែងាយស្រួល និងរហ័ស ជាមួយសេវាធនាគារសម្រាប់អាជីវកម្មដ៏សម្បូរបែប គ្រប់ដណ្តប់ចាប់ពីការការទូទាត់ប្រាក់ រហូតដល់សេវាបើកប្រាក់បៀវត្ស។

ស្វែងយល់អំពីសេវាឥណទានផ្សេងៗ

ឥណទានប្រសិទ្ធភាពថាមពល
សន្សំថាមពល សន្សំចំណាយ អភិវឌ្ឍអាជីវកម្មកាន់តែឆ្លាតវៃ

ឥណទាន CGCC
ណទានដែលមានការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាមួយ FTB គឺជាដំណោះស្រាយហិរញ្ញប្បទានដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់អាជីវកម្មនានាដោយផ្តល់ប្រាក់កម្ចីដែលធានាដោយ CGCC ដើម្បីគាំទ្រដល់អាជីវកម្ម (ជាពិសេសសហគ្រាសធុនតូច និងមធ្យម) ដែលខ្វះទ្រព្យបញ្ចាំ។ CGCC ធានារហូតដល់ 80% នៃដើមទុនប្រាក់កម្ចី និងជួយដល់ម្ចាស់អាជីវកម្មក្នុងការបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចី។

ឥណទានសម្រាប់សហគ្រិនស្រ្តី
ឥណទានសម្រាប់សហគ្រិនស្ត្រី ជាដំណោះស្រាយហិរញ្ញប្បទានដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី ដោយផ្តល់ដើមទុនបង្វិល មូលនិធិពង្រីកអាជីវកម្ម ឬការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ជាមួយនឹងរយៈពេលកម្ចីដែលអាចបត់បែនបាន និងអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីគាំទ្រដល់ភាពជោគជ័យនៃអាជីវកម្មប្រកបដោយចីរភាព។

ឥណទានមានកាលកំណត់
ចង់ពង្រីកអាជីវកម្មបន្ថែម ប៉ុន្តែគោលដៅអាជីវកម្មហាក់នៅឆ្ងាយ ដ្បិតការចំណាយនៅមានខ្ទង់ – ណាថ្លៃប្រាក់បៀវត្សរ៍បុគ្គលិក ថ្លៃជួល ថ្លៃដើមនៃការផលិត និងចំណាយផ្សេងៗ ។ល។ បើរឿងទាំងនេះជាដើមហេតុនៃបញ្ហា ម្ដេចមិនសាកល្បងពិភាក្សាជាមួយធនាគារ FTB ជាមួយឥណទានមានកាលកំណត់ ដើម្បីជួយឱ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។

ឥណទានវិបារូបន៍
ឥណទានវិបារូបន៍ ជួយសម្រួលដល់លំហូរសាច់ប្រាក់សម្រាប់គ្រប់ប្រភេទអាជីវកម្ម ដែលកំពុងមានតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដោយផ្តល់ជូននូវឥណទានរយៈពេលខ្លីទាន់ពេលវេលា ដើម្បីរក្សាស្ថិរភាពប្រតិបត្តិការអាជីវកម្ម។


