FTB Logo
១៨ មីនា ២០២៦

ធនាគារ FTB ប្រកាសបើកសម្ពោធសាខាថ្មីចំនួន០២ ព្រមគ្នា នៅដើមឆ្នាំ ២០២៦ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុឱ្យកាន់តែជិតអតិថិជន

ធនាគារ FTB ប្រកាសបើកសម្ពោធសាខាថ្មីចំនួន០២ ព្រមគ្នា នៅដើមឆ្នាំ ២០២៦ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុឱ្យកាន់តែជិតអតិថិជន

(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ហៅកាត់ថា FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា បានប្រកាសបើកសម្ពោធ ០២ ព្រមគ្នានៅដើមឆ្នាំ២០២៦ រួមមាន “សាខាអាកាសយានដ្ឋានអន្តរជាតិតេជោ” និង “សាខាជ្រោយចង្វារ – អគារពន្ធដារ”។ ការបើកសាខាថ្មីទាំងនេះគឺជាជំហ៊ានសំខាន់ក្នុងការនាំសេវាហិរញ្ញវត្ថុឱ្យកាន់តែជិតអតិថិជននៅក្នុងតំបន់សេដ្ឋកិច្ចដ៏ធំខណ្ឌជ្រោយចង្វារ ព្រមទាំងផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា។

សាខាថ្មីទាំងពីរនេះនឹងបន្តផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុសម្បូរបែបគ្រប់ប្រភេទ ដែលរួមមានសេវាឥណទាន គណនីសន្សំ និង ប្រាក់បញ្ញើ សេវាទូទាត់តាមបាគង សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាហិញ្ញប្បទានពាណិជ្ជកម្ម សេវាបើកប្រាក់បៀវត្ស សេវាបង់ភាគទានជូន ប.ស.ស សេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ សេវាបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករកម្ពុជា។ល។

អាសយដ្ឋាន និងម៉ោងបម្រើសេវាកម្មហិរញ្ញវត្ថុរបស់សាខាទាំងពីរ៖
 • សាខាជ្រោយចង្វារ – អគារពន្ធដារ៖ ស្ថិតនៅជាន់ទី២ នៃអគារ GDT Tower និងបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច។
 • សាខាអាកាសយានដ្ឋានអន្តរជាតិតេជោ៖ ស្ថិតនៅក្នុងស្ថានីយចេញដំណើររបស់អាកាសយាន្ត ដ្ឋានអន្តរជាតិតេជោ និងបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ៩:០០យប់។

គិតត្រឹមឆ្នាំ២០២៦ នេះ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ជាធនាគារពាណិជ្ជក្នុងស្រុកទីមួយ រឹងមាំ និងឈានមុខ ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការ អាជីវកម្មជាង៤៧ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៧៩មក ធនាគារទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងដៃគូធុរកិច្ចនៅក្នុងប្រទេស ក៏ដូចជាលើឆាកអន្តរជាតិ ដោយមានបុគ្គលិកសរុបប្រមាណ៧៦១នាក់ និងមានសាខាសរុបចំនួន២៧ ទាំងនៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តសក្ដានុពលនៅប្រទេសកម្ពុជា។

អំពីធនាគារ FTB៖

ជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ 1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ គិតត្រឹមឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ជាង ២.៤៧ ពាន់លានដុល្លារអាមេរិក។

អត្ថបទផ្សេងទៀត