ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម
សម្រួលប្រតិបត្តិការអាជីវកម្មរបស់អ្នកឱ្យកាន់តែងាយស្រួល និងរហ័ស ជាមួយសេវាធនាគារសម្រាប់អាជីវកម្មដ៏សម្បូរបែប គ្រប់ដណ្តប់ចាប់ពីការការទូទាត់ប្រាក់ រហូតដល់សេវាបើកប្រាក់បៀវត្ស។

ស្វែងយល់អំពីសេវាអាជីវករ

ម៉ាស៊ីនឆូតប័ណ្ណ
ម៉ាស៊ីនឆូតប័ណ្ណ FTB ជាឧបករណ៍អេឡិចត្រូនិកដែលប្រើសម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈការប្រើប្រាស់ប័ណ្ណរបស់ធនាគារ FTB និងប័ណ្ណវីសារបស់ធនាគារផ្សេង។

គណនីអាជីវករ
គណនីអាជីវករ ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់ជូននូវដំណោះស្រាយទូទាត់ប្រាក់យ៉ាងទំនើប និងគ្រប់ជ្រុងជ្រោយ សម្រាប់គ្រប់ទំហំអាជីវកម្ម ក្នុងការសម្រួលដល់ការគ្រប់គ្រងប្រាក់ចំណូលប្រចាំថ្ងៃរបស់លោកអ្នក។ ជាមួយគណនីនេះ អាជីវករអាចទទួលការទូទាត់ប្រាក់ពីអតិថិជនគ្រប់ធនាគារបានយ៉ាងរហ័ស ទាន់ចិត្ត និងរលូនឥតទាក់ តាមរយៈ KHQR ដែលមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។


