សេវាធនាគារបុគ្គល
យើងផ្តល់ជូននូវសេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនយ៉ាងទូលំទូលាយ តាមរយៈដំណើរការរៀបចំឯកសាររហ័ស និងងាយស្រួលបំផុត ដើម្បីផ្ដល់ភាពងាយស្រួលជូនលោកអ្នក។

ស្វែងយល់អំពីគណនីផ្សេងៗ

គណនីប្រាក់បញ្ញើមានកាលកំណត់
កសាងប្រាក់សន្សំរបស់អ្នកដោយទំនុកចិត្តតាមរយៈប្រាក់បញ្ញើមានកាលកំណត់។ ទទួលបានផលតបស្នងដ៏ទាក់ទាញ ជាមួយនឹងកាលបរិច្ឆេទផុតកំណត់យ៉ាងច្បាស់លាស់ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់បុគ្គលដែលស្វែងរកស្ថិរភាពហិរញ្ញវត្ថុ ការរៀបចំផែនការច្បាស់លាស់ និងកំណើនប្រកបដោយសុវត្ថិភាព។
គណនីចរន្ត
គណនីចរន្ត FTB ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនលោកអ្នកនូវភាពបត់បែន និងភាពងាយស្រួលបំផុតក្នុងការគ្រប់គ្រងសាច់ប្រាក់ និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ។ រីករាយជាមួយសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ អត្ថប្រយោជន៍ដ៏សម្បូរបែប និងភាពជឿជាក់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយធនាគារ FTB

គណនីសន្សំ
គណនីសន្សំ FTB ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬប្រើប្រាស់ជាគណនីរួម។ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ ប្រកបដោយទំនុកចិត្ត ព្រមទាំងទទួលបានប័ណ្ណ ATM និងការប្រើប្រាស់កម្មវិធី FTB Mobile ដោយឥតគិតថ្លៃ។





