ភ្នំពេញ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ធនាគារ FTB បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បង្កើនភាពងាយស្រួលក្នុងការផ្ដល់ឥណទានជូនដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ជាសមាកជិករបស់សមាគម (CWA) ក្នុងការពង្រីកអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនឱ្យបានពេញក្នុងតំបន់អាជ្ញាបណ្ណ និងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព ស្របតាម “ស្តង់ដាទឹកស្អាតថ្នាក់ជាតិ” ប្រកបដោយនិរន្តរភាព។

កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យធនាគារ FTB ដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលផ្ដល់ឥណទាន ក្នុងលក្ខខណ្ឌពិសេសជូនដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតជាសមាជិករបស់សមាគម(CWA)។ លក្ខណៈពិសេសៗនោះរួមមាន៖
១. ផ្ដល់ភាពងាយស្រួលដល់ប្រតិបត្តិករ ក្នុងការស្នើសុំឥណទាន
២. ផ្ដល់អត្រាការប្រាក់ពិសេសទៅដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតជាសមាកជិករបស់សមាគម(CWA)
៣. ផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់គាំទ្រ លើការសិក្សាបច្ចេកទេសទឹកស្អាត

តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ធនាគារ FTB បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងជាចំណែកមួយ ជួយប្រតិបត្តិករក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជាកង្វះទុនវិនិយោគសម្រាប់ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាត និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ព្រមទាំងពង្រីកចំណេះដឹងរបស់ប្រតិបត្តិករលើផ្នែកបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម ដើម្បីធានាឱ្យបាននូវគុណភាព និងការរីកចម្រើននៃអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត របស់សមាជិក សមាគម(CWA) ។ នេះជាឱកាសដ៏ល្អសម្រាប់ប្រតិបត្តិករគ្រប់រូបអាចបំពេញក្ដីស្រមៃ ពង្រីកអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនតាមតម្រូវការ ជាមួយហេដ្ឋារចនាប្រព័ន្ធទឹកស្អាតតាមស្តង់ដារកាន់តែល្អប្រសើរ។
ប្រតិបត្តិករជាសមាជិកសមាគម(CWA) ដែលមានតម្រូវការទុនសម្រាប់អភិវឌ្ឍបន្ថែម និងកែលម្អហេដ្ឋារចនា
សម្ព័ន្ធប្រព័ន្ធទឹកស្អាត អាចទំនាក់ទំនងមកកាន់ធនាគារ FTB តាមរយៈ៖
១. គេហទំព័រហ្វេសប៊ុកផ្លូវការធនាគារ FTB
២. ទំនាក់ទំនងមកមន្រ្តីជំនាញឥណទាន
៣. ភ្នាក់ងារបម្រើអតិថិជន តាមរយៈលេខ 1800 200 111
៤. ឬអញ្ជើញមកកាន់សាខា ធនាគារ FTB ដែលនៅជិតលោកអ្នកបំផុត។









