FTB Logo
០៣ មីនា ២០២៦

ធនាគារ FTB បន្តទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 ក្រោមការប្ដេជ្ញាចិត្តអនុលោមទៅតាមស្តង់ដារសុវត្ថិភាពទូទាត់តាមអនឡាញ និងការការពារទិន្នន័យរបស់អតិថិជនឱ្យមានសុវត្ថិភាព

ធនាគារ FTB បន្តទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 ក្រោមការប្ដេជ្ញាចិត្តអនុលោមទៅតាមស្តង់ដារសុវត្ថិភាពទូទាត់តាមអនឡាញ និងការការពារទិន្នន័យរបស់អតិថិជនឱ្យមានសុវត្ថិភាព

(ភ្នំពេញ)៖ ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូង និងទទួលបានការទុកចិត្តពីអតិថិជនចាប់តាំងពីឆ្នាំ ១៩៧៩ ទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 ក្រោមការប្ដេជ្ញាចិត្តអនុលោម ទៅតាមស្តង់ដារសុវត្ថិភាពទូទាត់តាមអនឡាញ និងការការពារទិន្នន័យរបស់អតិថិជនឱ្យមានសុវត្ថិភាព កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។ ការប្រគល់វិញ្ញាបនបត្រនេះបានប្រព្រឹត្តទៅទីស្នាក់ការកណ្ដាលរបស់ធនាគារ FTB ក្រោមការចូលរួមពីថ្នាក់ដឹកនាំរបស់ធនាគារ FTB និងគណៈគ្រប់គ្រងជាន់ខ្ពស់ពីក្រុមហ៊ុន SISA Information Security Pte. Ltd. និង ក្រុមហ៊ុន SoftFlex Solutions Co., Ltd. ។

លោក សុខ សំបូរ នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន នៃធនាគារ FTB បានមានប្រសាសន៍ថា៖ “ការបន្តទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 នេះ គឺជាដំណើរដ៏មានសារៈបំផុតដែលយើងសម្រេចបានក្នុងការពារសន្តិសុខសុវត្ថិភាព និងព័ត៌មានអតិថិជន នៅក្នុងដំណើរផ្លាស់ប្ដូរព័ត៌មានឌីជីថល នាពេលនេះ។”

FTB Achieves PCI DSS Compliance - 2.jpg

លោកបានបន្តថា៖ “ការបន្តទទួលបានវិញ្ញាបនបត្រ PCI DSS v4.0.1 នេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ធនាគារ ក្នុងការការពារព័ត៌មានអតិថិជន រក្សាទំនុកចិត្ត និងគោរពទៅតាមស្តង់ដារអន្តរជាតិក្នុងការការពារទិន្នន័យអតិថិជន។ យើងនឹងបន្តពង្រឹងសុវត្ថិភាព និងការគ្រប់គ្រងឱ្យបានកាន់តែល្អ ដើម្បីការពារពីហានិភ័យនានាផងដែរ។”

FTB Achieves PCI DSS Compliance - 3.jpg

គួរបញ្ជាក់ផងដែរថា PCI DSS ឬជាភាសាអង់គ្លេសថា Payment Card Industry Data Security Standard គឺជាក្របខ័ណ្ឌសុវត្ថិភាពដែលទទួលស្គាល់ជាអន្តរជាតិ ដែលបង្កើតឡើងដោយគម្រោងប័ណ្ណសកលធំៗ ដើម្បីធានាថាអង្គការដែលដំណើរការ រក្សាទុក ឬបញ្ជូនទិន្នន័យអ្នកកាន់ប័ណ្ណ អនុវត្តការគ្រប់គ្រងសុវត្ថិភាពដ៏រឹងមាំ។ ការសម្រេចបាននូវវិញ្ញាបនបត្រ PCI DSS បង្ហាញថា ធនាគារបានអនុវត្តវិធានការការពារបច្ចេកទេស និងប្រតិបត្តិការដ៏រឹងមាំ ដើម្បីការពារព័ត៌មានប័ណ្ណទូទាត់ ស្របតាមការអនុវត្តល្អបំផុតជាសកល។

អត្ថបទផ្សេងទៀត