ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ


ចក្ខុវិស័យ
ជាធនាគារពាណិជ្ជដែលមានការពេញចិត្តជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បេសកកម្ម
- ផ្តល់ជូននូវផលិតផល និងសេវាធនាគារ ប្រកបដោយភាពច្នៃប្រឌិត
- ផ្តល់ជូននូវដំណោះស្រាយងាយស្រួល និងទាន់ពេលវេលា ឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន ដើម្បីឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា
- ប្រតិបត្តិការអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។
គុណតម្លៃ
ជាទស្សនវិជ្ជា និងគោលការណ៍ប្រតិបត្តិការ ដែលដឹកនាំនូវឥរិយាបថការងាររបស់គ្រប់បុគ្គលិកនៅក្នុងស្ថាប័ន ក្នុងទំនាក់ទំនងជាមួយអតិថិជន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធនានា ហើយក៏ជាមូលដ្ឋានដែលតម្រង់ទិសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តផងដែរ។
ការរក្សាការសម្ងាត់
កម្មករនិយោជិតទាំងអស់ត្រូវធ្វើធុរកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ និងរក្សាយ៉ាងម៉ឺងម៉ាត់ជាការសម្ងាត់នូវរាល់ព័ត៌មានរបស់អតិថិជនទាំងអស់។
ការងារជាក្រុម
កម្មករនិយោជិតទាំងអស់ត្រូវសហការគោរព និងធ្វើការងារ ជាមួយគ្នាដើម្បីភាពជោគជ័យរបស់អង្គភាពយើង។
ការតម្រង់ឆ្ពោះទៅរកលទ្ធផល
កម្មករនិយោជិតទាំងអស់ ត្រូវយកចិត្តទុកដាក់ តម្រង់ឆ្ពោះទៅលើលទ្ធផល និងផ្តល់ជូនលទ្ធផលទាំងនោះដែលជាតម្លៃបន្ថែមដល់អតិថិជន និងអ្នកចូលរួមការងារទាំងអស់។
ស្ថិរភាពនៃគុណភាព
កម្មករនិយោជិតទាំងអស់ ត្រូវធានាឲ្យបាននូវស្ថិរភាពនៃ គុណភាពនៅគ្រប់ការងារភារកិច្ចទាំងអស់។ យើងចាត់ទុកថារាល់ការងារដែលយើងធ្វើជាការងារផ្ទាល់ខ្លួន និងទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ។
ការទុកចិត្ត
ដើម្បីអោយដៃគូធុរកិច្ច អតិថិជន និងភាគីពាក់ព័ន្ធអាចជឿជាក់លើធនាគារបាន កម្មករនិយោជិតទាំងអស់ត្រូវប្តេជ្ញាយកគុណភាព សមត្ថភាព ការពិត និងភាពត្រឹមត្រូវមកបំពេញការងារ។
សុចរិតភាព
កម្មករនិយោជិតទាំងអស់ត្រូវប្រកាន់ខ្ជាប់បទដ្ឋានការងារ និងក្រមសីលធម៌ខ្ពស់បំផុតនៅគ្រប់កម្រិតទាំងអស់។

