សេវាបង់ពន្ធអគ្គនាយកដ្ឋានពន្ធដារ

អតិថិជនអាចធ្វើការបង់ពន្ធតាមរយៈ
សាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
អតិថិជនអាចបង់ប្រាក់ពន្ធអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារនៅតាមបណ្តាសាខាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាទូទាំងប្រទេស ដែលនៅជិតលោកអ្នក។

ឯកសារតម្រូវសម្រាប់ប្រតិបត្តិការបង់ពន្ធ៖
- ឯកសារបង់ពន្ធទៅតាមប្រភេទពន្ធ
- ទម្រង់បែបបទប្រកាសពន្ធតាមប្រព័ន្ធអនឡាញ

ប្រភេទពន្ធដែលទទួលយក
- ពន្ធសហគ្រាស
- ពន្ធលើអចលនទ្រព្យ (ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗ)
- ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
កម្មវិធីសម្រាប់បង់ប្រាក់ពន្ធអនឡាញ
អតិថិជនក៏អាចបង់ពន្ធសហគ្រាស និងពន្ធលើអចលនទ្រព្យ (ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗ) តាមបែបឌីជីថលដោយផ្ទាល់ពីគណនី ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា របស់លោកអ្នក តាមរយៈកម្មវិធី ទូរស័ព្ទចល័តអគ្គនាយកដ្ឋានពន្ធដារ (GDT Tax Prefilling App និង GDT Taxpayer App) និងប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (GDT Payment Web)។

តម្រូវការសម្រាប់ប្រតិបត្តិការបង់ពន្ធ៖
- អតិថិជនតម្រូវឱ្យមានគណនីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាដើម្បីទូទាត់ប្រាក់ពន្ធ
- គណនីជាមួយពន្ធដារដើម្បីចុះឈ្មោះចូលប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តអគ្គនាយកដ្ឋានពន្ធដារ និងប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ
- លេខវិក្កយបត្រពន្ធទៅតាមប្រភេទពន្ធដែលអតិថិជនត្រូវបង់

រូបិយប័ណ្ណសម្រាប់បង់ពន្ធ
- រូបិយប័ណ្ណសម្រាប់បង់ពន្ធគឺ “ប្រាក់រៀល”។ រូបិយប័ណ្ណផ្សេងទៀតនឹងត្រូវប្តូរទៅជាប្រាក់រៀលតាមអត្រាការប្រាក់សមរម្យ។

អត្ថប្រយោជន៍
ឯកសារតម្រូវសម្រាប់ពន្ធសហគ្រាស
- ទម្រង់បង់ប្រាក់ពន្ធ P101 ទម្រង់អេឡិកត្រូនិក (Prepayment Form និង e-Filing Form) ឬ លិខិត និងឯកសារពាក់ព័ន្ធនានាដែលប្រកាសដោយអគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធណាមួយ។
ឯកសារតម្រូវសម្រាប់ពន្ធលើអចលនទ្រព្យ (ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗ)
- ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ
- សូមផ្ញើបង្កាន់ដៃបង់ពន្ធអចលនទ្រព្យកាលពីឆ្នាំមុន ឬឯកសារណាមួយនៃការបង់ពន្ធអចលនទ្រព្យដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធណាមួយ ប្រសិនបើលោកអ្នកមិនមានអត្តសញ្ញាណប័ណ្ណបង់ពន្ធអចលនទ្រព្យទេ។
- ចំពោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទិ្ធអចលនទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ សូមផ្ញើឯកសារនៃការបង់ពន្ធអចលនទ្រព្យដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធណាមួយ។
ឯកសារតម្រូវសម្រាប់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
- ប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ
- ប័ណ្ណសម្គាល់យានយន្ដ ឬលតាបត្របង់ពន្ធរថយន្តកាលពីឆ្នាំមុន
- វិញ្ញាបនបត្រចុងក្រោយនៃការត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀកឡាន) ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។
ទំនាក់ទំនង
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖
- ផ្នែកថែទាំអតិថិជន៖ 1800 200 111
- អ៊ីម៉ែល៖ info@ftb.com.kh
អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ






