ក្នុងនាមជាដៃគូសហការជាមួយ PROPARCO ធនាគារ FTB ផ្ដល់កញ្ចប់សេវាប្រាក់កម្ចី ជាមួយលក្ខខណ្ឌពិសេស ជូនតាមតម្រូវការសេវាករផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននូវសេវាមូលដ្ឋានចាំបាច់ដូចជា៖ទឹកស្អាត និងអគ្គិសនី សម្រាប់សហគមន៍គ្រួសារកម្ពុជានៅតំបន់ជុំវិញទីប្រជុំជន និងជនបទ។
ឥណទានសម្រាប់សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
ដាក់ពាក្យឥឡូវនេះលក្ខណៈពិសេស
រយៈពេលកម្ចី
រហូតដល់១០ឆ្នាំ
រយៈពេលអនុគ្រោះសងប្រាក់ដើម
២៤ ខែ
អត្រាការប្រាក់
ប្រកួតប្រជែង
រូបិយប័ណ្ណ
ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី
ផ្ដល់ជូនរហូតដល់ ២លានដុល្លារអាមេរិក
ទ្រព្យធានា
- ទ្រព្យអកម្មដី ឬផ្ទះ (ប្លង់ទន់ ឬប្លង់រឹង)
- ទ្រព្យសកម្មអាជីវកម្ម ឬអាជ្ញាប័ណ្ណទឹកស្អាត និងអគ្គិសនី
- គម្រោងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
សំខាន់បំផុត
ទទួលបានឧបត្ថម្ភធនលើគម្រោងពីអ្នកជំនាញបច្ចេកទេស
សិទ្ធិទទួលបានកម្ចី
- នីតិបុគ្គល (ចំណែកភាគហ៊ុនជាជនជាតិខ្មែរ > ៥០%)
- នីតិជនជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំ
- ឥណទានសម្រាប់តែអាជីវកម្មផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតតែប៉ុណ្ណោះ (សេវាករផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី)
ឯកសារតម្រូវ
- ប្រវត្តិក្រុមហ៊ុន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- ពន្ធប៉ាតង់
- របាយការណ៍ចំណូល ចំណាយ និងរបាយការណ៍តុល្យការ
- លក្ខន្តិកៈក្រុមហ៊ុន
- អត្តសញ្ញាណបណ្ណជនជាតិខ្មែរ/លិខិតឆ្លងដែន/សៀវភៅគ្រួសារ (សម្រាប់អ្នកស្នើឥណទានផ្ទាល់)
- ឯកសារបញ្ជាក់ពីទ្រព្យធានា
- គំនូសលម្អិតពីផែនការរចនាវិស្វកម្ម
- គម្រោងផែនការសាងសង់/គម្រោងផែនការវិនិយោគ
ទំនាក់ទំនង
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖
- ផ្នែកថែទាំអតិថិជន៖ 1800 200 111
- អ៊ីម៉ែល៖ info@ftb.com.kh
អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ


