FTB Logo

គណនីអាជីវករ

គណនីអាជីវករ

គណនីអាជីវករ ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់ជូននូវដំណោះស្រាយទូទាត់ប្រាក់យ៉ាងទំនើប និងគ្រប់ជ្រុងជ្រោយ សម្រាប់គ្រប់ទំហំអាជីវកម្ម ក្នុងការសម្រួលដល់ការគ្រប់គ្រងប្រាក់ចំណូលប្រចាំថ្ងៃរបស់លោកអ្នក។ ជាមួយគណនីនេះ អាជីវករអាចទទួលការទូទាត់ប្រាក់ពីអតិថិជនគ្រប់ធនាគារបានយ៉ាងរហ័ស ទាន់ចិត្ត និងរលូនឥតទាក់ តាមរយៈ KHQR ដែលមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

អត្ថប្រយោជន៍ពិសេស៖

អត្ថប្រយោជន៍
មិនបាច់មានប្រាក់តម្កល់ដំបូង និងមិនកំណត់សមតុល្យអប្បបរមា
ទទួលប្រាក់ទូទាត់ពីគ្រប់ធនាគារភ្លាមៗ តាមរយៈ QR តែមួយ
គ្រប់គ្រងសាច់ប្រាក់ងាយស្រួលជាមួយ FTB Merchant App
សារជូនដំណឹងតាម Telegram ភ្លាមៗ រាល់ពេលទទួលបានការទូទាត់
ផ្តល់ជូន KHQR (ផ្លាកឈរ ខ្សែកាត និងស្ទីកខ័រ KHQR) ដោយឥតគិតថ្លៃ

លក្ខណៈពិសេស និងការគិតថ្លៃសេវា

អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗគណនីរៀលគណនីដុល្លារ
កម្រៃសេវាប្រតិបត្តិការឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃថែរក្សាគណនីឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃរបាយការណ៍គណនី (ក្នុង១ខែម្តង)ឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃលើសេវាធនាគារចល័ត FTB Mobile និង iBankingឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃលើមូលប្បទានបត្រដំបូងឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃស្នើសុំប័ណ្ណអេធីអឹមធម្មតា ឬប័ណ្ណវីសាឥណពន្ធធម្មតា ដំបូងឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃលើគណនីអសកម្ម (ក្នុងមួយឆ្នាំ)២០.០០០រៀល៥ដុល្លារ
កម្រៃលើការបិទគណនី (ក្រោយ ឬស្មើ ៦ខែ គិតចាប់ពីថ្ងៃបើកគណនី២០.០០០រៀល៥ដុល្លារ
កម្រៃលើការបិទគណនី (ក្រោម ៦ខែ គិតចាប់ពីថ្ងៃបើកគណនី)៤០.០០០រៀល១០ដុល្លារ

លក្ខខណ្ឌ

  • មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព (សម្រាប់ជនបរទេសត្រូវមាន Visa និង Work Permit)
  • បំពេញទម្រង់បែបបទស្នើសុំឱ្យបានរៀបរយ

ទំនាក់ទំនង

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖

អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ