ឥណទានសម្រាប់សហគ្រិនស្ត្រី ជាដំណោះស្រាយហិរញ្ញប្បទានដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី ដោយផ្តល់ដើមទុនបង្វិល មូលនិធិពង្រីកអាជីវកម្ម ឬការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ជាមួយនឹងរយៈពេលកម្ចីដែលអាចបត់បែនបាន និងអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីគាំទ្រដល់ភាពជោគជ័យនៃអាជីវកម្មប្រកបដោយចីរភាព។
ឥណទានសម្រាប់សហគ្រិនស្រ្តី
ដាក់ស្នើឥឡូវនេះ
លក្ខណៈពិសេស
រយៈពេលកម្ចី
រហូតដល់១០ឆ្នាំ
អត្រាការប្រាក់
ប្រកួតប្រជែង
រូបិយប័ណ្ណ
ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី
ចាប់ពី ១ ម៉ឺន ដុល្លារអាមេរិក
ទ្រព្យធានា
- ទ្រព្យអកម្មដី ឬផ្ទះ (ប្លង់ទន់ ឬប្លង់រឹង)
- គម្រោងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
សិទ្ធិទទួលបានកម្ចី
- នីតិជនជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំ
- ម្ចាស់អាជីវកម្មគឺជា ស្ត្រីកម្ពុជា ឬស្ត្រីភាគច្រើនជាម្ចាស់ភាគហ៊ុន (ភាគហ៊ុន ≥៥១%)
- ម្ចាស់អាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់ ឬមិនបានចុះបញ្ជី
- ប្រតិបត្តិការដំណើរការអាជីវកម្មយ៉ាងតិច ចាប់ពី០៦ ខែឡើងទៅ ហើយទទួលបានប្រាក់ចំណេញ ៣ខែ ជាប់ៗគ្នា (ករណីលើកលែងអាចត្រូវបានពិចារណា សម្រាប់ការចាប់ផ្តើមអាជីវកម្មដែលមានផែនការអាជីវកម្មរឹងមាំ) ។
- ប្រវត្តិនៃការទូទាត់សងឥណទានកន្លងមកមានភាពទៀងទាត់ល្អ យោងតាមរបាយការណ៍ CBC ឬតាមការសាកសួរព័ត៌មានផ្សេងៗ (ករណីមានប្រើប្រាស់ឥណទាននៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ)។
- រាល់ករណីមិនមានចែងដូចលក្ខខណ្ឌខាងលើ (Exceptional cases)តម្រូវផ្អែកតាមសិទ្ធិសម្រេចនៃការអនុម័តឥណទានរបស់ថ្នាក់គ្រប់គ្រង។
ឯកសារតម្រូវ
- ប្រវត្តិរូបក្រុមហ៊ុន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- អាជ្ញាប័ណ្ណអាជីវកម្ម
- ពន្ធប៉ាតង់
- របាយការណ៍ចំណូល ឬរបាយការណ៍សមតុល្យ
- លក្ខន្តិកៈក្រុមហ៊ុន
- អត្តសញ្ញាណបណ្ណជនជាតិខ្មែរ/លិខិតឆ្លងដែន/សៀវភៅគ្រួសារ (សម្រាប់អ្នកស្នើឥណទានផ្ទាល់)
- ឯកសារបញ្ជាក់ពីទ្រព្យធានា
- គម្រោងផែនការសាងសង់/គម្រោងផែនការវិនិយោគ
- របាយការណ៍ CBC
ទំនាក់ទំនង
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖
- ផ្នែកថែទាំអតិថិជន៖ 1800 200 111
- អ៊ីម៉ែល៖ info@ftb.com.kh
អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ





