រយៈពេលយុទ្ធនាការ៖ មានប្រសិទ្ធភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
រូបិយប័ណ្ណ៖ USD, EUR, GBP, CHF, AUD, HKD, CAD, NZD, SGD, THB, JPY
បញ្ញតិ្ត និងលក្ខខណ្ឌ
- ការផ្ដល់ជូននេះសម្រាប់អតិថិជនរបស់ធនាគារ FTB ទាំងអស់ (ទាំងអតិថិជនថ្មី និងអតិថិជនចាស់) ដែលបានធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសក្រោម ឬស្មើ ១០.០០០ ដុល្លារអាមេរិក (ឬសមមូល) ក្នុងអំឡុងពេលការធ្វើយុទ្ធនាការនេះ។
- ការផ្ដល់ជូននេះសម្រាប់អតិថិជនទាំងអស់ ដែលបានធ្វើប្រតិបត្តិការនៅគ្រប់បញ្ជរសាខាធនាគារ និងគ្រប់បណ្ដាញឌីជីថលធនាគារ FTB ទាំងអស់ (ដូចជា កម្មវិធីធនាគារចល័ត FTB Mobile, សេវាធនាគារអនឡាញ, កម្មវិធីធនាគារចល័ត FTB Business Mobile App និង សេវាធនាគារតាមអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន)
- ការផ្ដល់ជូននូវកម្រៃសេវាត្រឹមតែ ១៥ ដុល្លារអាមេរិកនេះ សម្រាប់តែកម្រៃសេវាកម្មរបស់ធនាគារ FTB តែប៉ុណ្ណោះ។ សម្រាប់កម្រៃសេវាផ្សេងៗ ឬកម្រៃសេវាកម្មពីធនាគារអន្តរការី មិនត្រូវរាប់បញ្ចូល ឬផ្ដល់ជូននោះឡើយ។
- ការផ្ដល់ជូននេះ នឹងផ្ដល់ជូនភ្លាមៗនៅពេលធ្វើប្រតិបត្តិការ។
- ការផ្ដល់ជូន នឹងមិនផ្ដល់ជូនសម្រាប់ប្រតិបត្តិការណាដែលលុបចោល បង្វិលប្រាក់វិញ ឬប្រតិបត្តិការដែលមិនទទួលបានជោគជ័យនោះឡើយ។
- យុទ្ធនាការនេះផ្តល់ជូនសម្រាប់អ្នកមកមុន បានមុន។
- ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌ ឬបញ្ចប់យុទ្ធនាការនេះដោយមិនបាច់មានការជូនដំណឹងជាមុនឡើយ។
- ក្នុងករណីបើមានការជំទាស់ណាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ។








