ប័ណ្ណវីសាឥណពន្ធវីអាយភី FTB

ប័ណ្ណវីសាឥណពន្ធវីអាយភី FTB

ជាមួយនឹងប័ណ្ណវីអាយភី លោកអ្នកអាចចូលប្រើប្រាស់សេវាកម្ម Airport Lounge - Plaza Premium Lounge ដោយឥតគិតថ្លៃ នៅទីតាំងជាង ១០០ កន្លែងទូទាំងពិភពលោក។

លក្ខណៈពិសេស

  • បានភ្ជាប់ជាមួយគណនីធនាគារ FTB
  • ប័ណ្ណមានសុពលភាព ៥ឆ្នាំ
  • រូបិយប័ណ្ណរបស់ប័ណ្ណជា ប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល
  • អាចប្រើដើម្បីចុះឈ្មោះប្រើប្រាស់ FTB Mobile

  • ការទូទាត់មានសុវត្ថិភាពជាមួយប្រព័ន្ធការពារសន្តិសុខព័ត៌មាន 3DS (3D Secure)
  • ការការពារកាន់តែប្រសើរឡើងជាមួយនឹងសុវត្ថិភាពបន្ទះឈីបឆ្លាតវៃ
  • មិនគិតថ្លៃប័ណ្ណប្លាស្ទិច

  • មិនមានថ្លៃសេវាប្រចាំឆ្នាំ
  • ការទូទាត់ដោយ គ្រាន់តែប៉ះដើម្បីបង់ប្រាក់ (Tap to pay)

អត្ថប្រយោជន៍

  • ដកប្រាក់ពីម៉ាស៊ីនអេធីអឹម FTB និងពីម៉ាស៊ីនអេធីអឹមធនាគារដទៃដែលទទួលយកប័ណ្ណវីសា ។
  • អាចទូទាត់ថ្លៃទំនិញជាមួយម៉ាស៊ីនឆូតប័ណ្ណ និងអាជីវករអនឡាញ ទូទាំងពិភពលោក ។
  • ធ្វើការផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន គណនីផ្សេងទៀតនៅក្នុងធនាគារ FTB និងទៅកាន់ប័ណ្ណវីសាកាស់កាត FTB ។
  • ប្រើប្រាស់ដោយទំនុកចិត្ត ជាមួយសុវត្ថិភាពកម្រិតខ្ពស់ពីបន្ទះឈីបដ៏ទំនើប។
  • សន្សំសំចៃ និងចំណេញពេលវេលា។
  • ចូលទៅកាន់ Airport Lounge – Plaza Premium Lounge ដោយឥតគិតថ្លៃ។

លក្ខខណ្ឌតម្រូវ

  • មានគណនីវីអាយភី ឬ គណនីមាស ជាមួយធនាគារ FTB
ទំហំ និងចំនួនប្រតិបត្តិការប្រចាំថ្ងៃទំហំទឹកប្រាក់ (ដុល្លារ)ចំនួនប្រតិបត្តិការ (ក្នុងមួយថ្ងៃ)
ដកប្រាក់ពីម៉ាស៊ីនអេធីអឹម5,000.0010
ដកប្រាក់តាមរយៈម៉ាស៊ីនឆូតប័ណ្ណ10,000.005
ទិញទំនិញ20,000.0025
ផ្ទេរប្រាក់10,000.007

ចំណាំ: ធនាគាររក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ផ្សេងៗខាងលើ ដោយមិនចាំបាច់ជូនដំណឹងជាមុនយោង ទៅតាមលក្ខខណ្ឌទូទៅរបស់ធនាគារ។

ទំនាក់ទំនង

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖

អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ

សេវាកម្មផ្សេងទៀត