ប័ណ្ណវីសាឥណពន្ធ

ប័ណ្ណវីសាឥណពន្ធ

ប័ណ្ណឥណពន្ធវីសា FTB ផ្តល់ជូនអតិថិជននូវមធ្យោបាយប្រើប្រាស់មូលនិធិរបស់ខ្លួននៅក្នុងគណនីធនាគារតាមរយៈបណ្តាញទូអេធីអឹមវីសាដើម្បីដកសាច់ប្រាក់ និងតាមរយៈបណ្តាញម៉ាស៊ីនទទួលប័ណ្ណ និងប្រព័ន្ធអ៊ីនធឹណិតដើម្បីជាវទំនិញ។ អតិថិជនអាចស្នើសុំប័ណ្ណឥណពន្ធវីសា FTB ពីបណ្តាសាខាទាំងឡាយរបស់ FTB ។

លក្ខណៈពិសេស

  • ភា្ជប់ជាមួយគណនីធនាគារ FTB
  • ប័ណ្ណមានសុពលភាព ៥ឆ្នាំ
  • រូបិយប័ណ្ណរបស់ប័ណ្ណជា ប្រាក់ដុល្លារអាមេរិក និង ប្រាក់រៀល

  • អាចប្រើដើម្បីចុះឈ្មោះប្រើប្រាស់ FTB Mobile
  • ការទូទាត់មានសុវត្ថិភាពជាមួយប្រព័ន្ធការពារសន្តិសុខព័ត៌មាន 3DS (3D Secure)
  • ការការពារកាន់តែប្រសើរឡើងជាមួយនឹងសុវត្ថិភាពបន្ទះឈីបឆ្លាតវៃ

  • មិនគិតថ្លៃប័ណ្ណប្លាស្ទិច
  • ថ្លៃសេវាប្រចាំឆ្នាំ ៥ ដុល្លារ
  • ការទូទាត់ដោយ គ្រាន់តែប៉ះដើម្បីបង់ប្រាក់ (Tap to pay)

អត្ថប្រយោជន៍

  • ដកប្រាក់ពីម៉ាស៊ីនអេធីអឹម FTB និងពីម៉ាស៊ីនអេធីអឹមធនាគារដទៃដែលទទួលយកប័ណ្ណវីសា ។
  • អាចទូទាត់ថ្លៃទំនិញជាមួយម៉ាស៊ីនឆូតប័ណ្ណ និងអាជីវករអនឡាញ ទូទាំងពិភពលោក ។
  • ធ្វើការផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន គណនីផ្សេងទៀតនៅក្នុងធនាគារ FTB និងទៅកាន់ប័ណ្ណវីសាកាស់កាត FTB ។
  • ប្រើប្រាស់ដោយទំនុកចិត្ត ជាមួយសុវត្ថិភាពកម្រិតខ្ពស់ពីបន្ទះឈីបដ៏ទំនើប។
  • សន្សំសំចៃ និងចំណេញពេលវេលា។

លក្ខខណ្ឌតម្រូវ

  • មានគណនីជាមួយធនាគារ FTB
  • មានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព
  • មានអាសយដ្ឋានអចិន្រ្តៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា
ទំហំ និងចំនួនប្រតិបត្តិការ ប្រចាំថ្ងៃទំហំទឹកប្រាក់ (ដុល្លា)ចំនួនប្រតិបត្តិការ (ក្នុងមួយថ្ងៃ)
ដកប្រាក់ពីម៉ាស៊ីនអេធីអឹម5,000.0010
ដកប្រាក់តាមរយៈម៉ាស៊ីនឆូតប័ណ្ណ1,000.007
ទិញទំនិញ5,000.0015
ផ្ទេរប្រាក់1,000.007

ចំណាំ: ធនាគាររក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ផ្សេងៗខាងលើ ដោយមិនចាំបាច់ជូនដំណឹងជាមុនយោង ទៅតាមលក្ខខណ្ឌទូទៅរបស់ធនាគារ។

ទំនាក់ទំនង

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖

អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ