FTB Logo

គណនីប្រាក់បញ្ញើមានកាលកំណត់

គណនីប្រាក់បញ្ញើមានកាលកំណត់

វិនិយោគលើផែនការសន្សំរយៈពេលវែង ដើម្បីពង្រីកអាជីវកម្ម SME និងសាជីវកម្ម របស់អ្នកឱ្យកាន់តែរីកចម្រើន ជាមួយអត្រាការប្រាក់សមរម្យទៅតាមទំហំទុនវិនិយោគ។ គណនីសន្សំប្រាក់បញ្ញើមានកាលកំណត់ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង ប្រកបដោយភាពបត់បែនស្របតាមតម្រូវការអាជីវកម្ម និងជួយម្ចាស់អាជីវកម្ម SME សម្រេចគោលដៅហិរញ្ញវត្ថុដោយទំនុកចិត្ត និងភាពកក់ក្តៅបំផុត។

អត្ថប្រយោជន៍

អត្ថប្រយោជន៍
សន្សំកាន់តែច្រើន កើនទ្រព្យកាន់តែលឿន ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក
ជម្រើសនៃការទទួលបានអត្រាការប្រាក់ជាប្រចាំខែ ប្រចាំត្រីមាស ឬដល់ពេលកំណត់
រីករាយជាមួយឥណទានវិបារូបន៍ធានាដោយ គណនីប្រាក់បញ្ញើមានកាលកំណត់ ប្រកបដោយភាពបត់បែន ដោយគ្រាន់តែប្រើប្រាក់បញ្ញើមានកាលកំណត់ជាទ្រព្យតម្កល់
គ្រប់គ្រងលំហូរប្រាក់សាច់ប្រាក់អាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព

អត្រាការប្រាក់

រយៈពេលដាក់ប្រាក់ទទួលបានការប្រាក់នៅពេលដល់កាលកំណត់ទទួលបានការប្រាក់ប្រចាំខែ
ដុល្លារ (p.a.)ប្រាក់រៀល (p.a.)ដុល្លារ (p.a.)ប្រាក់រៀល (p.a.)
1 ខែ1.50%2.00%--
3 ខែ2.25%3.00%2.00%2.75%
6 ខែ3.00%3.75%2.75%3.50%
9 ខែ3.25%4.00%3.00%3.75%
12 ខែ3.75%4.50%3.25%4.00%
24  ខែ3.75%4.50%3.50%4.25%
36  ខែ3.75%4.50%--
48-60  ខែ3.75%4.50%--

ចំណាំ៖ អត្រាការប្រាក់ខាងលើអាចនឹងមានការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងជាមុន ស្របតាមលក្ខខណ្ឌទូទៅរបស់ធនាគារ។

ឯកសារតម្រូវ

  • សមតុល្យបើកគណនី និងសមតុល្យអប្បបរមា៖ ១,០០០ ដុល្លារ
  • ត្រូវមានគណនីសន្សំ ឬគណនីចរន្ត សម្រាប់ការទូទាត់ការប្រាក់ពីប្រាក់បញ្ញើមានកាលកំណត់
  • របាយការណ៍ធនាគារ
  • ឯកសារពាក់ព័ន្ធផ្សេងទៀត (ប្រសិនបើចាំបាច់)

លក្ខខណ្ឌ

ករណីរយៈពេល ១ ឆ្នាំ ឬតិចជាងនេះ៖ អតិថិជននឹងទទួលបានអត្រាការប្រាក់ស្មើនឹងអត្រាការប្រាក់នៃ «គណនីសន្សំ»។ ករណីរយៈពេលលើសពី ១២ ខែ អតិថិជននឹងទទួលបានអត្រាការប្រាក់ស្មើនឹងកម្រិតទាប នៃរយៈពេលដែលទាបជាងនេះ (យោងតាមតារាងអត្រាការប្រាក់ដែលបានភ្ជាប់ជូនខាងលើ)។

  • អត្រាការប្រាក់នេះត្រូវកាត់ពន្ធកាត់ទុក (៦.០០% សម្រាប់និវាសនជន និង ១៤% សម្រាប់អនិវាសនជន)

ទំនាក់ទំនង

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖

អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ