FTB Logo

គណនីចរន្ត

គណនីចរន្ត

គណនីប្រតិបត្តិការប្រចាំថ្ងៃ ជួយឱ្យអាជីវកម្ម SME និងសាជីវកម្មទូទាត់ប្រាក់បានយ៉ាងងាយស្រួល និងសុវត្ថិភាពគ្រប់ទីកន្លែង។ ប្រើប្រាស់សៀវភៅមូលប្បទានប័ត្រ ដើម្បីទូទាត់ប្រាក់ដោយឥតចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួន។

អត្ថប្រយោជន៍
ជ្រើសរើសបានទាំងប្រាក់ដុល្លារ ឬប្រាក់រៀល ឱ្យស្របតាមតម្រូវការអាជីវកម្ម SME របស់អ្នក
ផ្តល់ជូនសៀវភៅមូលប្បទានប័ត្រ 
ពិនិត្យមើលគណនី និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល តាមរយៈ FTB Corporate Mobile ឬ iBanking 

លក្ខណៈពិសេស និងការគិតថ្លៃសេវា

លក្ខខណ្ឌប្រាក់ដុល្លារប្រាក់រៀល
កម្រិតសមតុល្យអប្បបរមាក្នុងគណនី៥០០ ដុល្លារ២.០០០.០០០ រៀល
កម្រៃរបាយការណ៍គណនី (ក្នុង ១ខែម្តង)ឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃលើសេវាមូលដ្ឋានធនាគារតាមអុីនធឺណិតឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃសេវាប្រតិបត្តិការតាមរយៈសាខា FTB ឥតគិតថ្លៃឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃលើសៀវភៅមូលប្បទានប័ត្រ (ឥតគិតថ្លៃលើកដំបូង)ឥតគិតថ្លៃឥតគិតថ្លៃ

ចំណាំ៖ កម្រៃសេវា និងការគិតថ្លៃខាងលើអាចនឹងមានការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងជាមុន ស្របតាមលក្ខខណ្ឌទូទៅរបស់ធនាគារ។

ឯកសារតម្រូវ

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនជាតិខ្មែរ) និងលិខិតឆ្លងដែនដែលមានទិដ្ឋាការចូលស្រុក (Visa) ព្រមទាំងលិខិតអនុញ្ញាតធ្វើការ (Work Permit) (សម្រាប់ជនបរទេស) (ឯកសារទាំងអស់ត្រូវមានសុពលភាព)
  • លក្ខន្តិកៈក្រុមហ៊ុន លិខិតបញ្ជាក់ការចុះឈ្មោះពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតអាជីវកម្ម
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (VAT) ឬប័ណ្ណប៉ាតង់ចុងក្រោយ
  • ឯកសារអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់នាយក ភាគទុនិក និងម្ចាស់គណនី
  • ទម្រង់បែបបទស្នើសុំដែលបានបំពេញរួចរាល់

ទំនាក់ទំនង

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖

អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ

សេវាកម្មផ្សេងទៀត