FTB Logo

កម្មសិក្សា

កម្មសិក្សា

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រនិស្សិតតាមរយៈការផ្តល់ឱកាសកម្មសិក្សា និងឱកាសហ្វឹកហាត់ការងារ ។ ជាច្រើនឆ្នាំកន្លងមកនេះ យើងបានស្វាគមន៍ទាំងបុគ្គល និងជាក្រុមនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ នៅទូទាំងប្រទេស ដើម្បីបំពេញកម្មសិក្សាជាផ្នែកមួយនៃតម្រូវការសិក្សា ឬគម្រោងនិក្ខេបបទរបស់ពួកគេ និងផ្តល់ឱកាសដល់បុគ្គល ដែលពុំទាន់មានបទពិសោធន៍ ហើយចង់ទទួលបានបទពិសោធន៍ និងចាប់យកអាជីពការងារជាមួយវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីមកហ្វឹកហាត់ការងារជាក់ស្តែងស្របទៅតាមផ្នែកជំនាញ ដែលមានក្នុងធនាគារ ។

បច្ចុប្បន្ននេះ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)  នៅតែបន្តផ្តល់ជូននូវឱកាសកម្មសិក្សា និងឱកាសហ្វឹកហាត់ការងារ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មសិក្សា និងឱកាសហ្វឹកហាត់ការងារ ឬមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទំនាក់ទំនងមកក្រុមការងារផ្នែកជ្រើសរើសធនធានមនុស្សរបស់ FTB តាមរយៈលេខទូរស័ព្ទ ០៨១ ៤៤៤ ១៧៩ / ០៨១ ៦៦៦ ៥៩៧ ។

មុខតំណែងការងារ

Internship

--
ថ្ងៃផុតកំណត់: -