គណនីសន្សំ FTB គឺជាដំណោះស្រាយសេវាធនាគារដែលមានសុវត្ថិភាព និងភាពងាយស្រួល ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ព្រមទាំងបង្កើនការសន្សំជាបណ្តើរៗតាមពេលវេលា។ គណនីនេះផ្តល់ជូនអតិថិជននូវកន្លែងដែលមានសុវត្ថិភាពក្នុងការផ្ញើប្រាក់ ទទួលបានការប្រាក់លើសមតុល្យប្រាក់សន្សំ និងអាចប្រើប្រាស់សាច់ប្រាក់របស់ពួកគេបានគ្រប់ពេលវេលាតាមតម្រូវការ តាមរយៈប្រព័ន្ធសេវាធនាគារដ៏សម្បូរបែប។
គណនីសន្សំ
អត្ថប្រយោជន៍
ជម្រើសក្នុងការបើកគណនីជា ប្រាក់ដុល្លារ និងប្រាក់រៀល

ផ្ដល់ជូនអត្រាការប្រាក់១% សម្រាប់ប្រាក់រៀល និង ០.៥% សម្រាប់ប្រាក់ដុល្លារ

ទទួលបានប័ណ្ណឥណពន្ធវីសាដោយឥតគិតថ្លៃ
ផ្ដល់ជូនការប្រើប្រាស់កម្មវិធីធនាគារចល័ត ឬ កម្មវិធីធនាគារអនឡាញ
តម្រូវការ៖
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាព
- ពាក្យស្នើសុំ
| លក្ខខណ្ឌ | ប្រាក់ដុល្លារ | ប្រាក់រៀល |
|---|---|---|
| កំរិតសមតុល្យអប្បបរមាក្នុងគណនី | មិនតម្រូវ | មិនតម្រូវ |
| កម្រៃថែរក្សារគណនី | ឥតគិតថ្លៃ | ឥតគិតថ្លៃ |
| កម្រៃរបាយការណ៍គណនី (ក្នុង ១ខែម្តង) | ឥតគិតថ្លៃ | ឥតគិតថ្លៃ |
| កម្រៃសេវាប្រតិបត្តិការតាមរយៈសាខា FTB | ឥតគិតថ្លៃ | ឥតគិតថ្លៃ |
| កម្រៃលើសៀវភៅធនាគារ | ៥ ដុល្លារ | ២០.០០០ រៀល |
| កម្រៃលើការបិទគណនី ($១០ បើ < ៦ខែ) | ៥ ដុល្លារ | មិនគិតកម្រៃ |
| កម្រៃលើគណនីអសកម្ម | ៥ ដុល្លារ | មិនគិតកម្រៃ |
ចំណាំ: ធនាគាររក្សារសិទ្ធិក្នុងការកែប្រែសោហ៊ុយ និងកម្រៃផ្សេងៗខាងលើដោយមិនចាំបាច់ជូនដំណឹងជាមុនយោង ទៅតាមលក្ខខណ្ឌទូទៅរបស់ធនាគារ។
ទំនាក់ទំនង
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖
- ផ្នែកថែទាំអតិថិជន៖ 1800 200 111
- អ៊ីម៉ែល៖ info@ftb.com.kh
អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ


