សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន FTB (FTB Corporate Internet Banking អនុញ្ញាឱ្យអតិថិជនចូលប្រើប្រាស់គណនី ប្រកបដោយសុវត្ថិភាពខ្ពស់ ព្រមទាំងសម្រួលដល់ការប្រើប្រាស់ និងគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធធនាគារអនឡាញ និងកម្មវិធី FTB Business Mobile App។
សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន

| អត្ថប្រយោជន៏ |
|---|
| លោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង |
| កាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ ការលួច និងការក្លែងបន្លំក្នុងរូបភាពផ្សេងៗ ជាមួយការទូទាត់ដោយមិនប្រើសាច់ប្រាក់ |
| ងាយស្រួល ចំណេញពេលវេលា កាត់បន្ថយចំណាយច្រើនយ៉ាង និងរីករាយជាមួយនឹងកម្រៃសេវាអនុគ្រោះ |
| មិនគិតថ្លៃសេវាចុះឈ្មោះប្រើប្រាស់ និងថ្លៃសេវាប្រចាំខែ |
| ធនាគារផ្តល់សេវាគាំពារអតិថិជន ២៤ម៉ោងដើម្បីជួយដោះស្រាយបញ្ហាជូនអតិថិជន អតិថិជនអាចទំនាក់ទំនងមកកាន់មណ្ឌលសេវាកម្មអតិថិជនតាមរយៈ អ៊ីមែល ទូរស័ព្ទ ឬមធ្យោបាយផ្សេងទៀតដែលធនាគារបានជំរាបជូនដើម្បីរាយការណ៍ និងទទួលការកិច្ចគាំពារលើបញ្ហាដែលបានជួបប្រទះ |
| មុខងារសំខាន់ៗ |
|---|
| ពិនិត្យ និងទាញយកសាវតារប្រតិបត្តិការ |
| ទូទាត់វិក្កយបត្រ (មានដូចជា សេវាអ៊ីនធឺណិត ទឹក ភ្លើង និងសេវាសាធារណៈ) |
| ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតរបស់លោកអ្នក ផ្ទេរទៅធនាគារក្នុងស្រុក ឬក្រៅស្រុកទៀតផង |
| ផ្ទេរប្រាក់ទៅគណនីច្រើនក្នុងពេលតែមួយ ឬផ្ទេរប្រាក់ជាកញ្ចប់ (មានតែនៅលើថ្នាល) |
| បញ្ចូលកាតទូរស័ព្ទ |
| ស្នើសុំសៀវភៅមូលប្បទានបត្រ មូលប្បទានបត្រធនាគារ និងបញ្ឈប់សន្លឹកមូលប្បទានបត្រ |
| កំណត់សិទិ្ធអ្នកប្រើប្រាស់ និងគ្រប់គ្រងគណនី ទៅតាមការបែកចែងរបស់ក្រុមហ៊ុន |
ការចូលប្រើប្រាស់
- អ្នកអាចចូលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុនតាមរយៈថ្នាល online platform
- ឬទាញយកកម្មវិធីធនាគារចល័ត FTB Business Mobile App តាមរយៈ download link
លក្ខខណ្ឌតម្រូវ
ដើម្បីចុះឈ្មោះប្រើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន លោកអ្នកត្រូវ៖
- មានគណនីចរន្ត គណនីបញ្ញើមានកាលកំណត់ ឬគណនីសន្សំ
- បំពេញ «ទំរង់បែបបទសម្រាប់ប្រើប្រាស់សេវាធនាគារតាម អ៊ីនធឺណិតជាលក្ខណៈក្រុមហ៊ុន»
- ដាក់ស្នើ «ទំរង់បែបបទសម្រាប់ប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិត ជាលក្ខណៈក្រុមហ៊ុន» ដែលបានបំពេញនៅសាខា FTB ដែលជិតបំផុត។
ទំនាក់ទំនង
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាម៖
- ផ្នែកថែទាំអតិថិជន៖ 1800 200 111
- អ៊ីម៉ែល៖ info@ftb.com.kh
អញ្ជើញមកសាខាធនាគារដែលនៅជិតលោកអ្នក។ ស្វែងរកយើងនៅទីនេះ

